យុវជនម្នាក់ខិតខំកែច្នៃ ចាប៉ីដង​វែង​ ដោយប្រើបន្ទះឈើចាស់ តែទឹកដមសម្លេង និងទេពកោសល្យពិតជាអស្ចារ្យ…(មានវីដេអូ)
សីហា
-

ចាប៉ី​ដងវែង ​គឺ​ជា​ឧបករណ៍​តន្ត្រី​វ័យ​ចំណាស់​មួយ​របស់​កម្ពុជា​ និង​ដែល​មាន​ឆ្លាក់​នៅ​ជញ្ជាំង​ប្រាសាទ​អង្គរ​វត្ត​ផង​ដែរ​។ ​ចាប៉ី ​អាច​លេង​បាន​មាន​អម​ជាមួ​យប​ទ​ចម្រៀង ​ព្រម​ទាំង​អាច​ច្នៃប្រឌិត ​និង​បង្កើត​បទ​ថ្មីៗ ​ដោយ​ខ្លួន​ឯង​ទៀត​ផង​។ ​បទ​ចម្រៀង​ចាប៉ី​ជាទូទៅ​រៀបរាប់​អំពី​រឿង​បុរាណ ​ឬ​រឿង​អប់រំ​ខ្លីៗ​ដល់​ប្រជាជន​ពី​គុណធម៌ ​និង​វប្បធម៌​ជា​ដើម​។ ​នេះ​គឺ​ជា​សារ​របស់​សម្តេច ​ហ៊ុន ​សែន​ ដើម្បី​

អបអរសាទរ​ខួប​៣​ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​ចាប៉ីដង​វែង​ ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ ​ដែល​បន្ថែម​ដោយ​ការ​ថ្លែង​អំណ​គុណ​ដល់​ក្រសួង​វប្បធម៌​ និង​ចាស់​ព្រឹទ្ធាចារ្យ​សិល្បករ​ចាប៉ី​ដងវែង​ទាំង​ឡាយ ​ដែល​បាន​ចូលរួម​ក្នុង​ការ​ថែរក្សា ​នូវ​សិល្បៈ​មួយ​នេះ​អោយ​បាន​គង់វង្ស​។ ​

យ៉ាងណាមិញ ងាកមកមើលក្មេងប្រុសឈ្មោះ ចៅ ភេត្រា ដែលគាត់មានជំនាញជាមួយនឹង ចាប៉ី​ដងវែង ដែលបន្សល់ទុកតាំងពីបុរាណមក ហើយយើងឃើញទិដ្ឋហើយថា  ពិតជាកំសត់ណាស់ បើយើងនិយាយពីជីវភាពរបស់គាត់មិនវិញ គាត់គ្រាន់តែជាក្មេងក្រីក្រ មិនមានខោរអាវស្លៀកពាកសមរម្យ និងជាពិសេស សូម្បីចាប៉ី​ដងវែង ​ក៏គាត់គ្មានលុយទិញទេ គឺធ្វើដោយខ្លួនឯង នេះហើយព្រោះតែស្រលាញ់ វប្បធម៌ខ្មែរ ដូច្នោះបើសិនជាបងប្អូនចង់ ធ្វើការចែករំលែក និងចង់ចូលរួមថវិការដើម្បីទិញ ចាប៉ី​ដងវែង ជូនគាត់ កុំភ្លេចទាក់ទងមកគាត់ផេកយើងខ្ញុំ ឫលេខទូរស័ព្ទ 070 878 884 ហើយយើងខ្ញុំនិងទាក់ទងទៅកាន់ក្មេងប្រុសម្នាក់នេះ៕

សូមទស្សនាវីដេអូរបស់ក្មេងប្រុសនេះច្រៀងទាំងអស់គ្នា៖