អាណិតគាត់ណាស់! លោកយាយ ណយ សំណាង ដែលជាម្តាយរបស់ វណ្ណា ស័ក្តិ កំពុងតែជិះរថយន្តសង្គ្រោះបន្ទាន់ ទៅព្យាបាលជំងឺកូវិដ១៩….(មានវីដេអូ)
សីហា
-

ភ្នំពេញ៖ នៅមុននេះបន្តិច តារាចម្រៀងអតិតផលិតកម្ម M លោក វណ្ណា ស័ក្តិ ដែលជាកូនប្រុសលោកយាយណយ សំណាង ខណៈពេលនេះបានកំពុងតែជិះរថយន្តទៅសង្គ្រោះបន្ទាន់ជាម្តាយ ហើយយំសស្រាក់តាមផ្លូវ ហើយលោកក៏កំពុងតែពិបាកចិត្ត ហើយនិងសូមបន់ស្រន់ឲ្យវត្ថុស័ក្តិសិទ្ធជួយតាមថែរក្សាម៉ាក់ខ្ញុំឆាប់ជាពីរជម្ងឺនេះផង និងនិយាយយ៉ាងកំសត់ថា បើចង់យកជីវិតខ្ញុំបាន តែសុមកុំយកជីវិតម៉ាក់ខ្ញុំអី។

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុក លោក វណ្ណា ស័ក្តិ បានបង្ហោះសារថា មិនគួរណាមានបញ្ហាចឹងមកលើម៉ាក់ខ្ញុំ និងគ្រួសារខ្ញុំសោះ ហេតុអ្វីទៅលោកអើញអាណិតម៉ាក់ណាស់ សូមវត្ថុស័ក្តិសិទ្ធជួយតាមថែរក្សាម៉ាក់ខ្ញុំឆាប់ជាពីរជម្ងឺនេះផង សុខចិត្តអោយខ្ញុំធ្វើអ្វីក៏បានដែរ ខ្ញុំព្រមធ្វើតាមទាំងអស់ អោយតែម៉ាក់បានជាសះស្បើយពីជម្ងឺកាចសាហាវនេះ ខ្ញុំមិនដឹងនិយាយថាម៉េចអោយត្រូវទេ គាំងអស់ហើយមានតែសុំពាក្យជូនពរពីរបងប្អូនទាំងអស់គ្នា អោយម៉ាក់ខ្ញុំ និងគ្រួសារខ្ញុំបានជាសះស្បើយពីរជម្ងឺនេះផងចុះយកជីវិតខ្ញុំទៅ សូមកុំយកជីវិតម៉ាក់ខ្ញុំអី។

បន្ទាប់ពីមហាជនបានឃើញវីដេអូនេះ ហើយគ្រប់គ្នាបានចូលទៅComment សូមឲ្យលោកយាយជៀសឆ្ងាយចេញជំងឺនេះ និងសូមឲ្យឆាប់ជាសះស្បើយ សូមបញ្ជាក់ថាលោកយាយ សំណាង កើតជំងឺកូវិដ១៩ នេះបើយោងតាមការបង្ហោះរបស់ Dara News៕ សូមទស្សនាវីដេអូខាងក្រោម៖