បន្ទាប់ពីជាសះស្បើយពីជំងឺកូវិដ១៩ បងស្រី មករា មុំ បង្ហាញទិដ្ឋភាពជុំវិញផ្ទះ ហើយចោរបានវាយកំទេចកាំមេរ៉ាសុវត្តិភាពចោលទៀត គាត់មិនមែនសម្តែងទេ…(មានវីដេអូ)
សីហា
-

ភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែ០៥ ឆ្នាំ២០២១ មានករណីចោរចូលគាស់ផ្ទះបងស្រីម្នាក់ដែលជាតំណាងចែកចាយ ធំ DW ឈ្មោះ មករា មុំ នៅម្តុំបឹងសាឡាង ដោយសារតែគាត់វិជ្ជមានកូវិដ១៩ ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ ហើយក៏ត្រូវចោរគាស់ផ្ទះយកទូដែកអស់៥០មុឺនដុល្លារ បានយំស្រែកឲ្យអាជ្ញាធរជួយរកដំណោះស្រាយឲ្យគ្រួសារគាត់ផង ដែលចោរគាស់យកទូដែក១០០គីឡូ​ ដែលសរុបជាទឹកប្រាក់ប្រហែឡ៥០មុឺនដុល្លា ហើយពេលនេះគាត់បានជាសះស្បើយពីជំងឺកូវិដ១៩ នាវេលាម៉ោង ១០ ថ្ងៃ១៤ ខែឧសភា ឆ្នាំ២០២១ គាត់បានមកដល់ផ្ទះ។

យ៉ាងណាមិញ មានមហាជនជាច្រើន មិនជឿ និងនិយាយថាមិនពិត ហើយជាការសម្តែង ពេលនេះបងស្រី ដែលមានឈ្មោះមករា មុំ  ចេញមុខបកស្រាយ និងបង្ហាញទិដ្ឋភាពនៅជុំវិញផ្ទះដែលចោរថ្លើមធំ គាស់ផ្ទះរបស់គាត់ ហើយវាយកំទេចកាំមេរ៉ាសុវត្តិភាពចោលទៀត ក្នុងនោះដែរ ទូរទស្សន៍ហង្សមាសផ្សាយបន្ត ដោយដើមហេតុ គាត់បានកម្ម៉ង់ម្លូបតាមរយៈអនឡាញហូប ហើយគាត់មិនសូវធ្វើការឡាយលក់ផលិតផលទេ បន្ទាប់ពីពីរបីថ្ងៃមក គាត់មានអការៈក្តៅខ្លួន​ ក៏បានទៅធ្វើតេស្ត លទ្ធផល វិជ្ជមានកូវិដ១៩ បន្ទាប់មកទៀត គ្រូពេទ្យក៏ចាប់ផ្តើមយកសំណាកអ្នកនៅក្នុងផ្ទះរបស់គាត់ ទាំង៦នាក់ទៀត លទ្ធផលបង្ហាញថា វិជ្ជមានកូវិដ១៩ ទាំង៦នាក់ទៀត ក្រោយមកទៀត ឡានពេទ្យក៏មកទទួលពួកគាត់យកទៅព្យាបាលនៅ។

ក្រោយដឹងថា ផ្ទះត្រូវបានគេគាស់ ក៏បានទាក់ទងទៅអាជ្ញាធរឲ្យទាក់ទងទៅម្ចាស់ផ្ទះ ក្រោយពីទាក់ទងហើយ បងថ្លៃ មុំ មករា ក៏បានចុះមកទីតាំងដែលចោរគស់ផ្ទះនោះ ត្រូវសមត្ថកិច្ចហាមឃាត់មិនឲ្យចូល ដោយសារតែតំបន់នេះគឺបិទខ្ទប់ លុះបាននិយាយរឿងគ្រប់យ៉ាងប្រាប់សមត្ថកិច្ច ក៏ឲ្យចូលទៅមើល ពេលមកដល់ក៏ឃើញផ្ទះចំហរមែន ភ្លាមនោះ បងថ្លៃគាត់ ក៏បាន Live វីដេអូផ្ទាល់ពីទិដ្ឋភាពនៅក្នុងផ្ទះកាត់ ក៏ឃើញបាត់ទូដែក ម៉ូតូ Zoomer X លុយនៅក្នុងកូនជ្រូក គ្រឿងអលង្ការ លុយសុទ្ធ១០មុឺន​ ដែលសរុបទឹកប្រាក់ទាំងអស់ដែលត្រូវបាត់ស្នើរនឹងគឺ៥០មុឺនដុល្លា៕ សូមទស្សនាវីដេអូខាងក្រោម៖