អតីតបេក្ខនារី Miss Grand Cambodia សម្រេចដាក់ពាក្យប្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងចា​ ប់រំ …លោ …ភ និងទាម​ទារ​សំណងទឹកប្រាក់ចំនួន…
សីហា
-

​ភ្នំពេញ៖ អតីតបេក្ខនារី Miss Grand Cambodia កញ្ញា មាន ពេជ្ររីតា ហៅ យូ​ប៊ី អាយុ ២០ ឆ្នាំ មុខរបរ និស្សិត និង​ជា​ពិធី ការិនី ទូរទស្សន៍​ម៉ា​យ​ធី​វី បានសម្រេចដាក់ពាក្យប្តឹង ឧកញ៉ា ហេង សៀ ពីបទប៉ុ  នប៉ងរំ  លោ  … ភ … សេ … ព ស…  ន្ថវៈ នៅក្នុងរថយន្ត។ ករណីនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទឱ្យនាងទៅជួបដើម្បីផ្តល់អំណោយជូននាងដើម្បីចែកបន្តដល់អ្នករងគ្រោះដោយការរាលដាលជំងឺកូវីដ១៩ និងហៅឱ្យចូលក្នុងរថយន្តរបស់គាត់ដើម្បីពិភាក្សាការងារ។ នេះបើតាមពាក្យបណ្តឹង កញ្ញា មាន ពេជ្ររីតា ដែលបណ្តាញព័ត៌មាន ទទួលបាន។

បើតាមពាក្យបណ្តឹងនេះ កញ្ញា មាន ពេជ្ររីតា ដែលជានិស្សិតឆ្នាំទី២ ផ្នែកពាណិជ្ជកម្មផងនោះ បានរៀបរាប់ថា នាងបានស្គាល់ ឧកញ៉ា ហេង សៀ នៅពេលចូលរួមកម្មវិធីសម្ពោធហាងកូនស្រីរបស់គាត់ ដែលបន្ទាប់ពីនោះ ឧកញ៉ាតែងបានទំនាក់ទំនងនាងតាម Telegram។

កញ្ញា បានរៀបរាប់បន្តថា «តែអំឡុងពេលនោះ គាត់បានលួងលោម ឱ្យនាងខ្ញុំប្រើលេខដែលគាត់ទិញឱ្យវិញ ដើម្បីងាយស្រួលក្នុងការទំនាក់ទំនង។ នាងខ្ញុំក៏បានប្រកែកមិនប្រើ តែគាត់និយាយថា គាត់ស្គាល់អ្នកលក់លេខទូរស័ព្ទ គឺសុទ្ធតែកូនចៅគាត់ទេ អាចរកលេខឱ្យបាន ហើយគាត់ក៏បានទិញចំនួន ៣លេខ ហើយនាងខ្ញុំក៏មិនបានគិតអ្វីអាក្រក់អំពីគាត់ ឬក៏មានការសង្ស័យច្រើនទៅលើគាត់ដែរព្រោះគាត់មានវ័យចំណាស់គួរឱ្យគោរព ហើយដែលអាចផ្តល់ឱកាសការងារដល់នាងខ្ញុំពិត ប្រាកដមែន ក៏នាងខ្ញុំយល់ព្រមទទួលលេខនោះពីគាត់ តែមិនបានប្រើប្រាស់ទេ»។

នាងរៀបរាប់បន្ថែមថា នៅក្នុងការទំនាក់ទំនងនេះ ឧកញ៉ា ហេង សៀ បានផ្ញើលុយឱ្យនាងតាម គណនី ABA ចំនួន៥លើកសរុបប្រមាណជិត១ពាន់ដុល្លារ ប៉ុន្តែនាងអះអាងថា ខ្លួនបានបដិសេដមិនទទួលលុយនោះទេ ដោយសំអាងថា មានលុយចាយគ្រប់គ្រាន់ហើយ ប៉ុន្តែឧកញ៉ារូបនោះនៅតែផ្ញើលុយជាបន្តបន្ទាប់ទៀត។ កញ្ញាបានបញ្ជាក់បន្ថែមថា៖ «ក្រោយមកទៀតគាត់ក៏បានប្រើពាក្យលួងលោមចង់ជួប និងស្គាល់រូបនាងខ្ញុំ តែនាងខ្ញុំបដិសេធ មិនព្រមជួប លុះត្រាទាក់ទងនឹងការងារទើបនាងខ្ញុំព្រមជួបគាត់។ គាត់ក៏នៅតែបន្តរំខានរហូតដល់មានការ ផ្ញើរូបអាសអាភាសមកខ្ញុំ ហើយគាត់លុបចេញវិញដោយខ្លួនឯង ធ្វើឱ្យនាងខ្ញុំមានចម្ងល់ តែក៏មិនគិតថា គាត់មានបំណងអាក្រក់មកលើរូបនាងខ្ញុំឡើយ»។

ជុំវិញការដាក់ពាក្យបណ្តឹងនេះ កញ្ញា មាន ពេជ្ររីតា បានប្តឹង និងទាមទារសំណងមួយចំនួនដូចតទៅ៖

១៖ ប្តឹ  ង   ឧ  ក  ញ៉ា ពីបទ «  ប៉ុ … ន  ប៉   ង    រំ  … លោ    …  ភសេ  …    ព   ស   ន្ថ     វៈ» ដោយមានស្ថានទម្ងន់

២៖ ទាមទារសំណង់ជំ   ងឺចិត្ត ចំនួនទឹកប្រាក់ ១០ម៉ឺនដុល្លារ

៣៖ ទាមទារការខាតបង់ និងខូចខាតពេលវេលា និងសេវាផ្លូវច្បាប់ចំនួន ១ម៉ឺនដុល្លារ៕