ចប់ហើយ! មួយគ្រួសារវិជ្ជមានកូវិដ១៩ទាំងអស់ ត្រូវចោរគស់ផ្ទះយកទូដែកអស់៥០មុឺនដុល្លារ កំពុងតែស្រែកយំ….(មានវីដេអូ)
សីហា
-

ប្រិយមិត្តជាច្រើនប្រាកដជាដឹងហើយ ស្ថានភាព នៃការរីករាលដាលជំងឺកូវីដ១៩ក្នុងព្រឹត្តការណ៍ ២០កុម្ភៈនៅតែមិនទាន់ ហើយរដ្ឋាភិបាលក៏បានបន្តខិតខំទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ ហើយក៏បានបែងចែកតំបន់ក្រហម លឿង និងលឿងទុំ នេះជាវីធានការដ៏ល្អបំផុតសំរាប់បងប្អូនប្រជាជនខ្មែរ ដើម្បីកុំឲ្យមានការរីករាលដាលបន្តទៅទៀត ពលរដ្ឋជាច្រើនក៏ថ្លែងអំណរអរគុណដល់រាជរដ្ឋាភិបាលដែលតែងតែជួយប្រជាជនកន្លែងតំបន់ក្រហម។


យ៉ាងណាមិញ មានមហាជនជាច្រើន មិនជឿ និងនិយាយថាមិនពិត ហើយជាការសម្តែង ពេលនេះបងស្រី ដែលមានឈ្មោះ មុំ មករា ចេញមុខបកស្រាយ ឲ្យទូរទស្សន៍ហង្សមាសផ្សាយបន្ត ដោយដើមហេតុ គាត់បានកម្ម៉ង់ម្លូបតាមរយៈអនឡាញហូប ហើយគាត់មិនសូវធ្វើការឡាយលក់ផលិតផលទេ បន្ទាប់ពីពីរបីមក គាត់មានអការៈក្តៅខ្លួន​ ក៏បានទៅធ្វើតេស្ត លទ្ធផល វិជ្ជមានកូវិដ១៩ បន្ទាប់មកទៀត គ្រូពេទ្យក៏ចាប់ផ្តើមយកសំណាកអ្នកនៅក្នុងផ្ទះរបស់គាត់ ទាំង៦នាក់ទៀត លទ្ធផលបង្ហាញថា វិជ្ជមានកូវិដ១៩ ទាំង៦នាក់ទៀត ក្រោយមកទៀត ឡានពេទ្យក៏មកទទួលពួកគាត់យកទៅព្យាបាល។

ក្នុងនោះដែរ ដោយមានអ្នកជិតខាងងើងឆ្ងល់ ឃើញផ្ទះចំហរ ក៏បានទាក់ទងទៅអាជ្ញាធរឲ្យទាក់ទងទៅម្ចាស់ផ្ទះ ក្រោយពីទាក់ទងហើយ បងថ្លៃ មុំ មករា ក៏បានចុះមកទីតាំងដែលចោរគស់ផ្ទះនោះ ត្រូវសមត្ថកិច្ចហាមឃាត់មិនឲ្យចូល ដោយសារតែតំបន់នេះគឺបិទខ្ទប់ លុះបាននិយាយរឿងគ្រប់យ៉ាងប្រាប់សមត្ថកិច្ច ក៏ឲ្យចូលទៅមើល ពេលមកដល់ក៏ឃើញផ្ទះចំហរមែន ភ្លាមនោះ បងថ្លៃគាត់ ក៏បាន Live វីដេអូផ្ទាល់ពីទិដ្ឋភាពនៅក្នុងផ្ទះ ក៏ឃើញបាត់ទូដែក និងម៉ូតូ Zoomer X សរុបទឹកប្រាក់ដែលត្រូវបាត់ នោះគឺ៥០មុឺនដុល្លា៕ បើចង់ដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោម៖