យ៉ាប់ហើយ! តារាតិចតុក សុខា ល្បីបានមួយរយៈ ពេលនេះធ្លាក់ខ្លួនធ្វើសំណង់ បានមួយថ្ងៃរស់មួយថ្ងៃ ថែមទាំង…
សីហា
-

ប្រិយមិត្ត និង​មហាជន​ជាច្រើនបានដឹង​រួចហើយ តារា Tik Tok សុខា បើ​ទោះ​ទទួលរង​នូវ​ការ​រិះគន់ថា ជា​មនុស្ស​កាក​សង្គម មនុស្ស​សំរាម យ៉ាងណា ក៏​តារា​ល្បី​តាម​បណ្តាញ​សង្គម​រូបនេះ នៅតែ​ទទួល​ការគាំទ្រ និង​ផ្តល់​កម្លាំងចិត្ត ពី​សំណាក់​មនុស្ស​ជុំវិញ​ជាច្រើន ដែលមាន​ក្តី​អាណិតអាសូរ​ តែមួយរយៈចុងក្រោយនេះក៏មានរឿងរកាំរកុះដោយសារតែមានបងប្អូនមានចំនួនថា នាង សុខា នេះកែមិនឡើងទេ ថែមទាំងចេះលួខរបស់ទៀត។​

សុខាជាក្មេងស្រីមានអត្តចរិតមនុស្សប្រុស ហើយស្រលាញ់ស្រីដូចគ្នា អត្តចរិតរបស់សុខាជាមនុស្សប្រុស គឺមានតាំងពីតូច មិនអាចកែបាន ចរិតជាប្រុសខ្លួនជាស្រីបានឡើយ ! សុខាគាត់សិក្សាបានតិចតួចណាស់ ហើយជាក្មេងកំព្រាដែលខ្វះភាពកក់ក្តៅ ។ បន្ទាប់ពីស្តាប់ប្រវត្ថិខ្លះសង្ឃឹមថាពុកម៉ែបងប្អូន មេត្តាបើចូលចិត្ត ឬ មិនចូលចិត្តគាត់ ជួយកែប្រែណែនាំដំបូន្មានល្អអោយគាត់ផង ។ 

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានរៀបរាប់ថា “អាណិតសុខាណាស់ សុខាសុខាអ្នកលេង Tik Tok ធ្លាក់ខ្លួនធ្វើកម្មករសំណង់ ជាប់នៅតំបន់បិទខ្ទប់ គ្នាខំតេសុំលុយបន្តិចបន្តួចទិញអីហូប ថ្ងៃនេះខ្ញុំបាទ មានគ្រឿងឧបភោគ

បរិភោគនិងថវិការផ្ទាល់ខ្លួនតិចតួចអោយទៅសុខាសុខា អ្នកលេង tok tok មានមានភាពខ្វះខាត ! ។ រឿងដែលកន្លងផុតអោយវាផុតទៅចុះ សំខាន់ពេលគាត់ស្រែកអោយយើងជួយទោះជួយបានតិចតួចវាជាទឹកចិត្ត ។ ធ្វើជាមនុស្សត្រូវរៀនចេះអភ័យអោយមនុស្សជុំវិញខ្លួនអោយបានច្រើន ទើបមានសេចក្តីសុខផ្លូវចិត្ត អំពើល្អមិនសាបសូន្យ ដោយក្តីគោរពៈ អុឹម ជីវ៉ា”៕