មួយគ្រួសារ ស្លា ប់ ៦ នាក់ ឃើញគួរឲ្យអាណិតពេក ស្រាប់តែអ្នកស្រី ទ្រី ដាណា បានធ្វើ...
ស៊ីហៀង
-

ដូចដែលប្រិយមិត្តបានជ្រាបហើយថាថ្មីៗនេះបានមានហេតុការណ៍ដ៏គួរឲ្យរន្ធត់ចិត្តមួយបានកើតឡើងនៅក្នុង​ភូមិ​ដើម​ជ្រែ ឃុំ​ខុន​រ៉ង ស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង គ្រា​ដែល​ផ្ទះ​១​ខ្នង ត្រូវបាន​អគ្គី ភ័ យ​ឆា ប ឆេះ​អស់ទាំង​ស្រុង​និងធ្វើឲ្យមនុស្សចំនួន ៦ នាក់បានស្លា ប់ បាត់បង់ជីវិត ។ 

យ៉ាងណាមិញក្រោយឃើញហេតុការណ៍នេះហើយបានធ្វើឲ្យអ្នកស្រី ទ្រី ដាណា មានក្តីអាណិតអាសូរទៅកាន់គ្រួសារ ស ព នាក់ទាំង៦ នាក់នេះយ៉ាងខ្លាំង រហូតធ្វើឲ្យអ្នកស្រី បានពោលពាក្យបែបនេះថា ៖ «​បានដល់ដៃគាត់ហើយផ្ញើថវិកាចូលរួមរំលែកទុក្ខ1000$ ដើម្បីរៀចំបុណ្យ  ស  ព 

ឱ្យពួកគាត់ទៅបានស្ងប់សុខអាណិតបងប្រុស បាត់បង់ប្រពន្ធ និងកូនទាំងអស់ ៦នាក់។ មើលហើយខ្លោចចិត្តណាស់។ គាត់នៅភូមិដើមជ្រៃ ឃុំខុនរ៉ង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង គេប្រាប់ថាគាត់ជាអ្នកដឹកក្អម ចានឆ្នាំងលក់ តាមរ៉ឺម៉ក ខំប្រឹងណាស់ ទម្រាំទិញស័ង្កសីមកបិទបាំងផ្ទះ កុំឱ្យត្រូវទឹកភ្លៀង។ 

ខំចាប់ដៃគ្នាតស៊ូ មានជម្រកប៉ុណ្ណឹង បែរត្រូវ ភ្លើ ង ឆា ប ឆេះ យកទាំងជីវិតប្រពន្ធ កូនគាត់អស់ទៀត ធ្លាប់ជួយបងស្រីម្នាក់នៅខេត្តព្រៃវែងកាលមុន មានរឿងដូចគ្នា អាណិតពួកគាត់ណាស់។ អរគុណអាជ្ញាធរ សមត្ថកិច្ច ជួយរៀបចំបុណ្យគាត។ ពេលលំបាក ត្រូវជួយគ្នា ផ្ដល់កម្លាំងចិត្ត »៕