ពេលនេះ មានកងកម្លាំងការពារនៅតំបន់ក្រហមជាង ៨០ នាក់បានឆ្លងកូវីដ១៩​
ស៊ីហៀង
-

​ភ្នំពេញ​៖ ​លោក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ បានធ្វើការលើកឡើងថាពេលនេះមានកងកម្លាំងប្រដាប់អា វុ ធ ជាង​៨០​នាក់ ដែល​បាន​ឈរជើង​ប្រចាំការ​នៅ​តំបន់​ក្រហម បាន​ឆ្លង​កូ​វីដ​-១៩ លោកបានបញ្ជាក់ថាចំពោះការឆ្លងនេះលោកនៅមិនទាន់ដឹង​ពី​មូលហេតុ​នៃ​ការឆ្លង​ពិតប្រាកដ​នៅឡើយ​ទេ​។​

​លោក ឆាយ គឹម​ខឿន បានបន្តឲ្យដឹងទៀតថាចំពោះ កងកម្លាំងប្រដាប់អា វុ ធ ជាង​៨០​នាក់ដែលបានរកឃើញថាឆ្លងជំងឺកូវីដ១៩នោះពួកគាត់ប្រចាំការ​នៅ​តំបន់​ចំណុច​ច្រមុះជ្រូក ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ​ ពេលនេះពួកគាត់ត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅព្យាបាលអស់ហើយ ក្នុងពេលនេះដែរ អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វីដ​-១៩ កំពុង​ពិនិត្យ​លើ​ករណី​ឆ្លង​នេះ ហើយ​ធ្វើតេស្ត​លើ​កងកម្លាំង​ផ្សេងទៀត​ជាបន្ទាន់បំផុត ។ ​

បើ​តាម​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​នេះ​ បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩​ថ្មី ​ចំនួន​៥០៦​នាក់​ករណី​ឆ្លង​ក្នុង​សហគមន៍​ចំនួន​៤៩៥​នាក់​ និង​អ្នកដំណើរ​មកពី​បរទេស​ចំនួន​១១​នាក់​អ្នកជា​សះស្បើយ​ចំនួន​១៧៩​និង​ស្លាប់​ចំនួន​៦​នាក់​ ក្នុង​នោះ​នៅ​រាជធានី​ភ្នំពេញ​មាន​ឆ្លង​ថ្មី​ចំនួន​២៣០​នាក់​។ ប្រភព៖ ThmeyThmey