រន្ធត់ចិត្តណាស់ ! ត្រឹមតែមួយពព្រិចភ្នែកសោះ មានម្តាយនិងកូនចំនួន ៦ នាក់បាន ស្លា ប់ បាត់បង់ជីវិតដោយសារ...
ស៊ីហៀង
-

កំពង់ឆ្នាំង​៖   នៅកាលពីយប់ ថ្ងៃទី​៩ ឧសភា ២០២១ អគ្គី ភ័ យ​ដ៏​រន្ធត់​មួយ​បាន​ឆក់យក​ជីវិត​មនុស្ស​៦​នាក់ នៅក្នុង​ផ្ទះ​រួម​នឹង​ទារក​នៅក្នុង​ផ្ទៃ​ម្នាក់ទៀត ផងដែរ ។ សោ ក នា ដ កម្ម​នេះ​បានកើត​ឡើង​ចំណុច​អ្នកតា​រាជ ស្ថិតក្នុង​ភូមិ​ដើម​ជ្រែ ឃុំ​ខុន​រ៉ង ស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង គ្រា​ដែល​ផ្ទះ​១​ខ្នង ត្រូវបាន​អគ្គី  ភ័  យ​ឆា  ប  ឆេះ​អស់ទាំង​ស្រុង​។​

​ផ្ទះ​ដែល​ឆា បឆេះ​ខាងលើ​មាន​ទំហំ ៧x១២​ម៉ែត្ ម្ចាស់ផ្ទះមានឈ្មោះថា ន​ន់​ សារ៉េត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​កន្លែងកើតហេតុ​ខាងលើនេះ ។​

​នៅក្នុង​ហេតុការណ៍​អគ្គីភ័យ​ឆេះ​ផ្ទះ​នេះ បណ្តាលអោយ​មនុស្ស​៦​នាក់ និង​ទារក​ម្នាក់ទៀត​នៅក្នុង​ផ្ទៃ​ជាប់គាំង​នៅ​ខាងក្នុង​ផ្ទះ ចេញ​មិន​រួច​បណ្តាលអោយ​ឆេះ​  ស្លា  ប់  ​ទាំងអស់​រួម និង​សម្ភារៈ​ក្នុងផ្ទះ​ឆេះ​អស់​គ្មាន​សល់ មូល​ហេតុនេះ​ការឆេះ​ខាងលើនេះ​បណ្តាលមកពី​ឆ្លង​ចរន្ត​ អគ្គីសនី​ក្នុងផ្ទះ ។​ 

ករណី​នេះ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការនគរបាល​ស្រុក​បរិបូណ៌​ចេញ​ធ្វើ​ការ បា  ញ់​  ពន្លត់​ដោយ​ប្រើប្រាស់​ទឹក​អស់​៣​រថយន្ត​ទើបបាន​រលត់ ៕