សង្វេគណាស់! ក្រោយឪពុកជាគ្រូពេទ្យទាហានទទួលមរណៈភាពដោយសារជំងឺកូវិដ១៩ កូនស្រីបានពោលពាក្យយ៉ាងកំសត់ថា….
សីហា
-

ប្រិយមិត្តជាច្រើនបានជ្រាបហើយថា ស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ក្នុងព្រឹត្តការណ៍ ២០កុម្ភៈនៅតែបន្តកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយរដ្ឋាភិបាលក៏បានបន្តខិតខំទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ ហើយក៏បានបែងចែកតំបន់ក្រហម លឿង និងលឿងទុំ នេះជាវីធានការដ៏ល្អបំផុតសំរាប់បងប្អូនប្រជាជនខ្មែរ ដើម្បីកុំឲ្យមានការរីករាលដាលបន្តទៅទៀត ពលរដ្ឋជាច្រើនក៏ថ្លែងអំណរអរគុណដល់រាជរដ្ឋាភិបាលដែលតែងតែជួយប្រជាជនកន្លែងតំបន់ក្រហម។

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Khuon Nisa បានរៀបរាប់ពីទុក្ខសោកតែបាត់បង់គ្រួសារ ស្ទើរតែមិនអាចទទួលយកបាន នេះជាការរៀបរាប់ខាងក្រោម សូមគោរព និងជម្រាបជូនបងប្អូនទាំងអស់អោយបានជ្រាបថាពេលនេះលោកប៉ារបស់ខ្ញុំ បានឆ្លងនូវជម្ងឺ COVID-19 ហើយ។ ហេតុដូចនេះ បងប្អូនដែលបានជាប់ពាក់ពន្ធនឹងគាត់ក្នុងពេលកន្លងមក ដូចជា កង

កម្លាំងភូមិភាគពិសេស(កួរស្រូវ) អ្នករស់នៅក្នុងភូមិ9 ក្នុងខណ្ឌចំការមន នឹង ក្រុមគ្រូពេទ្យដែលបានរួមការងារជាមួយគាត់កាលពីថ្ងៃ27 28 (វេទិការចាក់វ៉ាក់សាំងក្រុងតាខ្មៅ) ទាំងអស់ សូមទៅទទួលការធ្វើសំណាកសូមទេព្តាជួយថែរក្សាលោកប៉ាខ្ញុំ ព្រមទាំងក្រុមគ្រួសាររបស់ខ្ញុំ អោយឆ្លងផុតពីពេលវេលាដល់អាក្រក់នេះផង ហើយក៏សូមលើកម្រាមដៃដប់ គោរពអគុណដល់ទឹកចិត្ត និងការជួយយកអសាររបស់បងប្អូនដល់គ្រួសារខ្ញុំក្នុងលំបាកមួយនេះផងដែរ។

ប៉ុន្មានថ្ងៃក្រោយមក ក៏បានទទួលដំណឹងថា ឪពុករបស់គាត់បានទទួលមរណៈភាពហើយ ព្រោះតែកាតព្វកិច្ច ការលះបង់ ទាំងឈឺទាំងជា កណ្ដាលភ្លៀងកណ្តាលថ្ងៃ ចោលផ្ទះចោលគ្រួសារ រហូតដល់ភ្លេចគិតពីជំងឺខ្លួនឯង លោកឱពុកកម្សត់កូនអើយ លោកផុតទក្ខហើយ លោកលាពួកយើងរហូតហើយ ប៉ាលះបង់ណាស់ លះបង់រហូតទាល់សូន្យខ្លួន ប៉ាលំបាកពេកហើយ ពួកយើងពិបាកទទួលយកណាស់ប៉ា៕