កម្សាន្ត ៖ ជឿថាប្រិយមិត្តដែលធ្លាប់តាមដានរឿងភាគរបស់ ហ្វីលីពីន ច្បាស់ជាបានស្គាល់ជាក់ជាមិនខានពីតារាសម្តែងស្រីម្នាក់គឺ នាង Marian Rivera ហៅ ម៉ារីម៉ា បច្ចុប្បន្ន ម៉ារីម៉ា ត្រូវបានគេឃើញថានាងជាមួយនិងគ្រួសាររបស់នាងកំពុងតែមានសុភមង្គលខ្លាំងណាស់ បន្ទាប់ពីនាងបានរៀបរាប់ជាមួយនិងតារាសម្តែងប្រុសដ៏ល្បីម្នាក់ប្រចាំប្រទេស ហ្វីលីពីន ផងដែរ ។
យ៉ាងណាមិញបន្ទាប់ពីរៀបរាប់រួចឃើញថាពេលនេះតារាសម្តែងនាង ម៉ារីម៉ា ជាមួយនិងស្វាមីពេលនេះបង្កើតកូនបានចំនួន ២ នាក់ហើយ ហើយកូនរបស់នាងមានស្រីម្នាក់និងប្រុសម្នាក់ ។ ហើយកូនរបស់នាងគឺសុទ្ធតែមានសម្រស់ស្រស់ស្អាតខ្លាំងណាស់មិនចាញ់ឪពុកម្តាយរបស់ខ្លួនទេ ។
ដោយឡែកអ្វីដែលគួរឲ្យចាប់អារម្មណ៍កាន់តែខ្លាំងនោះគឺកូនប្រុសពៅរបស់នាងដែលមានឈ្មោះថា Sixto ហើយពេលនេះគេមានអាយុ ២ខួបផងដែរ Sixto គ្រាន់តែកើតមកភ្លាមបានធ្វើឲ្យមហាជនជាច្រើនបានសម្តែងការភ្ញាក់ផ្អើលគ្រប់គ្នាបន្ទាប់ពីបានឃើញមុខមាត់របស់ក្មេងប្រុសម្នាក់នេះ ព្រោះតែគាត់មានរូបរាងសង្ហារខ្លាំង មិនធម្មតា ឃើញហើយពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់៕