កាន់តែស្រណោះ! ទិដ្ឋភាពបុណ្យសពក្រុមរាំរបស់ ទេព​បូ​ព្រឹក្ស ឃើញហើយអាណិតណាស់ មិនគួរអាយុខ្លី គាត់ជាមនុស្ស…(មានរូបភាព)
សីហា
-

ភ្នំពេញ៖ ប្រិយមិត្តខ្លះបានជ្រាបហើយថាក្រុម​រាំ របស់​ទេព​បូ​ព្រឹក្ស​ម្នាក់បានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូជាមួយ នឹងរថយន្តបានឆក់យកអាយុជីវិតបណ្ដាលអោយស្លា ប់នៅពេលដែលបញ្ជូនទៅកាន់មន្ទីរពេទ្យ បង្កឲ្យមានការភ្ញាក់ផ្អើលពីបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន នៅតាមដានលេខជាតិលេខ ៤ ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ចោមចៅ​ទី​០៣​ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាល​ពី​ម៉ោង​០៨ និង​០០ នៅ​ ថ្ងៃ​ទី​០៨ ខែ​ឧសភា ឆ្នាំ​២០២១។

​ប្រភពបានឲ្យដឹងថា ជនរងគ្រោះ​មោះ គឹម សែ អាយុ​២៦​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​២១ ផ្លូវ​២៨១ ភូមិ​១៤ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​ជិះ​ម៉ូតូ​ម៉ាក​zoomer.x ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​1GS.7122​។ ចំណែក​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ជា​ប្រភេទ រថយន្ត​បែន​ដឹក​ថ្ម​ធុន​យក្ស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​កណ្តាល​3A.2932 បើកបរ ដោយ​បុរស​ម្នាក់​។​

​បើតាម​ប្រភពពី​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​នេះ​បាន​ប្រាប់​ឲ្យ​ដឹងថា មុន​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​,zoomer-x ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ទិសដៅ​ពី​កើ​តទៅ​លិច​។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់តែ​រអិលដួល​ទៅ នឹង​ថ្នល់ ។ 

ខណៈនោះ​ក៏មាន​រថយន្ត​បែន​ដឹក​ថ្ម​ធុន​យក្ស​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ បើក​មកពី​ក្រោយ​កិន​ជនរងគ្រោះ​ខ្ទេច​មួយ​កំណាត់​ខាងក្រោម​រងរបួស​ធ្ងន់​ហើយ​ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ តែ​អកុសល​ជនរងគ្រោះ​រងរបួស​ធ្ងន់​ធ្ង​រ ពេក​ត្រូវបាន​ស្លាប់​នៅឯ​មន្ទីរពេទ្យ​។ ចំណែក​តៃកុង​រថយន្ត​ឃើញ​សភាព​មិន​ស្រួល​បាន បើកទ្វារ​ចុះ​រត់​គេចខ្លួនបាត់ ស្រមោល​។ បើតាម​ការបញ្ជាក់​ពី​បងស្រី​ជនរងគ្រោះ​បាន ប្រាប់​អ្នកសារព័ត៌មាន​ថា​ប្អូន​របស់គាត់​ស្លូតបូត​ណាស់ ហើយ​សព្វ​ថ្ងៃជា​អ្នករាំ​នៅ​ក្រុម តារាចម្រៀង​ទេព​បូ​ព្រឹក្ស​។​

ក្រោយក្រុមរាំរបស់ កញ្ញា ទេប បូព្រឹក បានទទួលមរណៈភាព លោក G-Davith និងក្រុមការងា បានចុះទៅកន្លែងបុណ្យ ហើយក៏បានចូលរួមរំលែកទុក្ខគ្រួសាររបស់ជនរងគ្រោះ នេះជាសាររបស់ G-Davith បានបង្ហោះ ការជូន​ដំណើរ​លេីកចុងក្រោយ​ជាការជូនដំណេីរដែលមនុស្សគ្រប់គ្នាមិនចង់ជួប​ មិនចង់ពាល់​ តែមិនអាច​ជៀសផុត​ ។ តែអ្វីដែរឈឺចាប់នោះគឺ​សក់ស​ជូនដំណេីរសក់ខ្មៅ​ សូមប្អូនទៅកាន់សុគតិភព​ គីម​ សែ​៕