ថ្ងៃបុណ្យ Mothers' Day វី ឌីណែត បង្ហោះសារ បេីពេលវេលាត្រលប់ក្រោយ កូននឹងធ្វេីគ្រប់យ៉ាងដេីម្បីម៉ាក់ និងចែករំលែកបទចម្រៀងមួយបទផងដែរ….(មានវីដេអូ)
សីហា
-

ភ្នំពេញ៖ បន្ទាប់ពីអ្នកម្តាយជាទីស្រលាញ់ បានចែកឋានទៅ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា វី ឌីណែត តែងតែបង្ហោះសារ លើបណ្តាញសង្គមហ្វេសប៊ុកបង្ហាញពីភាពឈឺចាប់ ការសោកស្តាយ ទឹកភ្នែក ក្តីរលឹក ដល់អ្នកម្តាយ ដែលលោកបានចែកឋានគ្មានថ្ងៃត្រឡប់ ហើយក៏សូមឲ្យជំងឺកូវិដ១៩ ជៀសឲ្យឆ្ងាយចេញពីប្រទេសកម្ពុជាឆាប់ៗ។

ទោះបីជាម្តាយបានចែកឋានក៏ពិតមែន ប៉ុន្តែកញ្ញា  វី ឌីណែត នៅតែនឹកម្តាយរលឹកម្តាយហើយ ​នឹងចងចាំពាក្យសម្តីម្តាយថា ។«កើតមកមានរូបគឺមានទុក្ខម៉ាក់តែងតែប្រាប់បែបនេះរហូតមកកូន ចឹងហើយទោះជាមានរឿងអ្វីកើតឡើងក៏ដោយយើងត្រូវតែរឹងមាំញញឹមរក្សាជំហរ ដើម្បីបន្តដំណើរទៅមុខទៀត”។ នេះជាសារដែលនាង​បានបង្ហោះកន្លងមក។ «ម៉ាក់ហាផ្កាម៉ាក់ដាំរីកស្អាតណាស់ ម៉ាក់ដឹងអត់ប៉ាស្រោចទឹកអោយរាល់ថ្ងៃ ប៉ាតែងតែអង្គុយមើលផ្កាម៉ាក់ដាំរហូត ហើយប៉ាគាត់ស្រងូតស្រងាត់ណាស់តាំងពីគ្មានម៉ាក់នៅ”។

យ៉ាងណាមិញ ថ្ងៃនេះដែលត្រូវជាថ្ងៃ Mothers' Day កញ្ញា វី ឌីណែត បានបង្ហោះសារ និងវីដេអូចម្រៀងមួយបទ ដែលនិយាយអំពីម្តាយនេះជាការរៀបរាប់ខាងក្រោម  Happy Mother’s Day  គ្រប់យ៉ាងសល់ត្រឹមការចងចាំនឹងរូបថតប៉ុណ្ណោះ កូននឹកម៉ាក់​បេីពេលវេលាថតក្រោយបានកូននឹងធ្វេីគ្រប់យ៉ាងដេីម្បីម៉ាក់អោយតែម៉ាក់សប្បាយចិត្ត៕