មិនគួរឲ្យជឿ! ធ្លាប់អស់ហើយពាក្យឈឺចាប់ សម្ដី​មេីល​ងាយ ដោយសារតែធាត់ជ្រុល តែពេលនេះ ​90គីឡូ​ មកនៅ​48​គីឡូ​ ដោយសារតែ….
សីហា
-

មនុស្សជាច្រើន​តែងតែ​ជួបប្រទះ​បញ្ហា​ឡើង​ទម្ងន់​ខ្លាំង ដែលធ្វើឲ្យពិបាកចិត្ត ហើយនឹងពិបាកជ្រើសរើសខោអាវសំរាប់ស្លៀកពាក់ ជាពិសេសមនុស្សស្រីដែលធំ មនុស្សប្រុសភាគច្រើនមិនសូវមើលឃើញនោះទេ នេះជាការពិតដោយសារតែ នារីដែលមានរូបរាងស្លីមស្តើង គឺជានារីទាក់ទាញ និងស្រស់ស្អាតបំផុត ទាំងពេលទៅដើរលេងកម្សាន្ត ទៅចូលរួមពិធីផ្សេងៗ និងពេលមានដៃគូស្នេហា។

ក្នុងនោះដែរមនុស្សប្រុសភាគតិចណាស់ដែលស្រលាញ់មនុស្សស្រីមាឌម៉ាប់ៗ តាមមតិប្រុសៗមួយចំនួននិយាយថា បើអ្នកសម្លឹងមើលឲ្យច្បាស់ ពីនារីដែលមានរាងធាត់នោះ អ្នកនឹងយល់ថា ពួកគេក៏មានភាពស្អាតជារបស់ខ្លួនម្យ៉ាងម្នាក់ ជាមួយនឹងនារីរាងស្គមដែរ ហើយជាពិសេស ក៏មានគុណសម្បត្តិមួយចំនួន របស់នារីៗកាម៉ាប់ ដែលអ្នកមិនដែលធ្លាប់ដឹងពីមុនមក។

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុករបស់ឈ្មោះ Pov Meas បានរៀបរាប់ពីជោគជ័យនៃការសម្រក់ទម្ងន់បានសម្រេចនេះជាសាររៀបរាប់ខាងក្រោម៖ ពី​មុន​ខ្ញុំ​ធាត់​ហើយ​អាក្រក់​ទៀត​ និយាយ​ត្រង់​ ខ្ញុំ​មាន​មោទនភាព​ហើយ​សរសើរ​ខ្លួន​ឯង​អត់​បាត់​ទេ​ជិត​90គីឡូ​មក​សល់​ត្រឹម​48​គីឡូ​ គ្រប់​យ៉ាង​ដែរ​ឆ្លង​កាត់​មក​ការ​ឈឺចាប់​នឹង​ពាក្យ​សម្ដី​មេីល​ងាយ​អី​ដែរ​ថា​មិន​ធ្លាប់​ទទួល​បាន​? តែ

យ៉ាងណា​ក៏​គួរ​អរគុណ​វិញ​ទេ​ព្រោះ​វា​អាច​ជា​កម្លាំង​ចិត្ត​ល្អ​បំផុត​ មិន​ឈឺ​ក៏​មិន​ចាំ​ហេីយ​ក៏​មិន​ខំប្រឹង​ដែរ​ អរគុណ​ខ្លួនឯង​ណាស់​ កន្លង​មក​​ដែរ​ទ្រាំ​លំបាក​គ្រប់​សព្វ​បែប​យ៉ាង​ព្យាយាម​តស៊ូ​ដេីរ​ចេញ​ពី​ចំណុច​សូន្យ​ខំប្រឹង​រហូតដល់​ទទួល​បាន​ជោគជ័យ​ ស្រលាញ់​ខ្លួន​ឯង​ខ្លាំង​បំផុត​ ស៊ូ​ៗ​ម៉ាប់​ៗ​គ្នា​យើង​ត្រូវ​ជឿជាក់​លើ​សមត្ថភាព​ខ្លួន​ឯង​ធ្វើ​ឲ្យ​បាន​​​ជា​មុន​ ទេីប​អាច​បង្ហាញ​លទ្ធផល​ឲ្យ​អ្នក​ដទៃ​ឃេីញ​៕