មួយគូទៀតហើយ! ABA ជួបស្នេហ៍ ថ្ងៃ​រៀបអាពាហ៍ពិពាហ៍​របស់​យេីង​ទាំងពីរ បានត្រឹមតែសែន​ជីដូនជីតា​ទេ ព្រោះសម័យកូវិដ….
សីហា
-

សេចក្តីស្នេហាជាការស្រឡាញ់ចូលចិត្តជាប់ចិត្តស្អិតរមួត រាប់​អាន​ ហ៊ាន​លះបង់ និង ផ្តល់​សេចក្តី​សុខ​ដល់គ្នាទៅវិញទៅមក ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ ត្រូវចេះយោគយល់គ្នាទៅវិញទៅមក ទើបអាចរក្សាពាក្យថាស្នេហាបានយូរអង្វែង ស្នេហាគឺជាសំនួរដ៏សាមញ្ញបំផុត ប៉ុន្តែវាក៏ជាសំនួរដែលពិបាករកចម្លើយបំផុតដែរ ព្រោះវាកើតឡើងពីអារម្មណ៍ដូច្នោះយើងពិបាកនឹងឆ្លើយ មានតែពាក្យថា យល់ចិត្តគ្នាទើបកសាងស្នេហានេះមិនចេះសាបសូន្យ។

ការរៀបការគឺធ្វើឡើងតាមប្រពៃណីជាតិ បន្ទាប់ពីបានសុំការអនុញ្ញាតច្បាប់។ ពិធីរៀបមង្គលការ គឺជាពិធីមួយដែលរៀបចំឡើងសម្រាប់ផ្សំផ្គុំមនុស្សប្រុស ស្រីឲ្យក្លាយជាប្ដីប្រពន្ធ។ នៅក្នុងប្រទេសកម្ពុជាយើង គូស្វាមីភរិយាថ្មីតែបានទទួលដំបូន្មានពីអាចារ្យ មាតាបិតា និងចាស់ទុំញាតិមិត្តទាំងសងខាង។ ដំបូន្មានទាំងនោះទាក់ទងទៅនឹងជីវិតរស់នៅប្រចាំថ្ងៃ ដើម្បីលើកកំពស់ ទំនាក់ទំនងប្រកបដោយសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍របស់គេ។

ដោយសារតែប្រទេសកម្ពុជាយើង កំពុងតែមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ក្នុងព្រឹត្តការណ៍ ២០កុម្ភៈនៅតែបន្តកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយក៏សម្រេចផ្អាកកម្មវិធីមង្គលការ ពិធីជប់លៀង និងការជួបជុំបែបសាសនាទាំងអស់នៅទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីដើម្បីចូលរួមទប់ស្កាត់បង្ការនិងការពារជំងឺកូវីដ១៩កំពុងរាតត្បាតចូលក្នុងសហគមន៍។

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Sak បានបង្ហោះសារថាអំពីពិធីសែនបែបដូនតាប្រពៃណីខ្មែរ ដែលសម័យនេះមិនអាចធ្វើកម្មវិធីធំបានទេ ដូច្នោះមានតែរៀបចំកម្មវីធីតូចតាចដូចជាចងដៃ និងហៅបងប្អូនចូលរួមតិចតួចប៉ុណ្នោះ នេះជាការរៀបរាប់របស់ប្អូនស្រីខាងក្រោម “មុនដំបូងសុំដាក់ ABA : 002701583 Chhin cheyrithisak

ថ្ងៃនេះ​ជា​ថ្ងៃ​រៀបអាពាហ៍ពិពាហ៍​របស់​យេីង​ទាំងពីរ​ដោយ​សារ​សម័យ​កូវីដ​ដូច្នេះ​បាន​ត្រឹម​តែ​សែន​ជីដូនជីតា​ទេ។ ហេីយ​ក៏​អធ្យាស្រ័យ​ដល់​ អ៊ុំ​ ពូ​ មីង​ និង​ មិត្តភ័ក្ដិ​ បងប្អូន​ ដែល​មិន​បាន​ហៅ​មក​ចូលរួម​សែន​ថ្ងៃ​អាពាហ៍ពិពាហ៍​របស់​យេីង​ខ្ញុំ។ ជាចុងក្រោយ​ខ្ញុំ​ទាំង​ពីរ​សូម​អរគុណ​ដល់​ ប៉ា​ក្មេក​ ម៉ាក់​ក្មេក​ និង​ ប៉ា​ ម៉ាក់​ បង្កើត​ដោយ​សារ​មាន​លោក​ទាំង​ពីរ​បាន​ខ្ញុំ​ទាំង​ពីរ​មាន​ថ្ងៃ​នេះ​។ ហេីយ​កូន​ទាំង​ពីរ​សន្យា​ថា​និង​មេីល​ថែរក្សា​គ្នា​ជារៀងរហូត​ដល់​ចាស់កោង​ខ្នង 08.05.2021 ”៕