ចង់ស្រក់ទឹកភ្នែក ! ថ្ងៃចូលឆ្នាំ គេជួបជុំគ្រួសារសប្បាយរីករាយ ចំពោះ ទឹម រដ្ឋា វិញ ក្រោយជូនផ្លែឈើនំចំណីទៅកាន់លោកប៉ារួច ស្រាប់តែពោលថា....
ស៊ីហៀង
-

ជឿថាប្រិយមិត្តនិងហ្វេនៗមួយចំនួនរបស់តារាសម្តែង ទឹម រដ្ឋា ច្បាស់ជាបានជ្រាបហើយថានៅកាលពីកន្លងទៅនេះតារាសម្តែង ទឹម រដ្ឋា និងក្រុមគ្រួសារបានជួបទុក្ខធំដោយសារតែអ្នកម្តាយជាទីស្រឡាញ់បានលាចាកលោកដោយសារតែជំងឺ​ ដោយបន្សល់ទុកត្រឹមក្តៅអាឡោះអាល័យនិងក្តីសោកសៅដល់ក្រុមគ្រួសារតែប៉ុណ្ណោះ ។ 

ជាក់ស្តែនៅមុននេះបន្តិចតារាសម្តែង ទឹម រដ្ឋា បានធ្វើឲ្យមហាជណជាច្រើនមានអារម្មណ៍សោកសៅជំនួសនាងយ៉ាងខ្លាំងបន្ទាប់ពីនាងបានពោលពាក្យទាំងអស់នេះថា ៖

 «នេះជាថ្ងៃដំបូងរបស់កូន ក៏ជាឆ្នាំដំបូងនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយើង ដែលកូនមានឳកាសបានដឹកដៃអនាគតស្វាមី របស់កូនគឺ Jovany Antonioដើម្បីមកសំពះជូនពរប៉ា Tim Vanna

និងជូនផ្លែឈើនំចំណីទៅតាមទំនៀមទំលាប់នៃប្រពៃណីខ្មែរយើងក្នុងឪកាសនេះ ហើយកូនក៏មហារសែនសោកស្ដាយបំផុត 

ដែលមិនមានវត្តមាន អ្នកម្ដាយ បានផ្ដល់ឪកាសឲកូនបានធ្វើនៅរឿងទាំងអស់នេះជូនអ្នកម្ដាយបើមានជាតិក្រោយកូនសូមកើតជាកូនម្ដាយទៀត ហើយសូមឲអ្នកម្ដាយមានអាយុវៃងជាងជាតិនេះ Pan RaNy » ៕