លឿនណាស់ ! មិនទាន់ដល់មន្ទីរពេទ្យផង ស្រាប់តែអ្នកជំងឺកូវីដ១៩ ម្នាក់បាន ស្លា ប់ តាមផ្លូវមុនបាត់ទៅហើយ
ស៊ីហៀង
-

ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឲ្យបានជ្រាបថា យោងតាមរបាយការ៍ពីមន្ទីរពេទ្យជោរៃ បានឲ្យដឹងថា បុរសជនជាតិបារាំងអាយុ ៨៦ ឆ្នាំ រស់នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានចូលមកមន្ទីរពេទ្យ នាថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១២ :០០ នាទី ថ្ងៃត្រង់ ។

អ្នកជំងឺខាងលើបានចូលមកដល់មន្ទីរពេទ្យនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១២ :០០ ជាមួយនិងស្ថានភាពបាត់បង់ជីវិតរួចទៅហើយ មុនពេលមកដល់មន្ទីរពេទ្យ ។ ដោយជាករណីសង្ស័យ ស ព ត្រូវបានយកសំណាកធ្វើវិភាគជាលទ្ធផលបញ្ជាក់ថា ស ព មានវិជ្ជមានកូវីដ១៩ បញ្ជាក់ដោយមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២១ ។

នេះបើយោងតាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បានឲ្យដឹងថា បុរសជនជាតិបារាំងអាយុ ៨៦ ឆ្នាំ ខាងលើនេះបានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ មុនពេលចូលដល់ន្ទីរពេទ្យ(Mourant entrant avec COVID-19 ) ។

ក្រសួងសុខាភិបាល សូមចូលចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួចរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារ ស ព ៕