គួរឲ្យសរសើរណាស់! ពីក្មេងស្រីក្រីក្រស្រុកស្រែម្នាក់ ក្លាយជាអ្នកមានធូរធារ ក្រោយចាប់ដៃគូររកស៊ីជាមួយ លោកឧកញ៉ា ស៊ឹម ស៊ីដា ម្ចាស់ផលិតកម្ម HB Production…..
សីហា
-

ភ្នំពេញ៖ ពិតណាស់ ដូចពាក្យចាស់ពោលថា “មនុស្ស កុំ មើលងាយ មនុស្ស” ទោះបីពេលនេះយើងក្រមែនពិត មិនប្រាកដថា ទៅថ្ងៃអនាគត យើងក្ររហូតនោះទេ ឲ្យតែយើងខិតខំប្រឹងប្រែងរកស៊ី ហើយចាប់ដៃគូរឲ្យបានច្បាស់លាស់ យើងនឹងជោគជ័យទៅថ្ងៃមុខជាមិនខាន ជាក់ស្តែងសូមសង្ខេបការរៀបរាប់ របស់ប្តីប្រពន្ធមួយគូរ ដែលធ្លាប់ទទួលបានប្រាក់ខែ ៦០ដុល្លា/១ខែ តែសព្វថ្ងៃនេះ ជីវភាពរបស់គាត់បានធូរធារ គាត់មានលុយ មានផ្ទះ មានឡាន និងជាពិសេសនោះមានសុភមង្គល ដោយសារតែគាត់ចាប់ផ្តើមរកស៊ីជាមួយ និងគ្រឿងសម្អាង គ្រួសារធម្មជាតិ HB ដែលជារបស់ លោក ឧកញ៉ា ស៊ឹម ស៊ីដា និងជាអគ្គនាយក ផលិតកម្ម HB Production ដែលកំពុងតែជោគជ័យលើគ្រឿងសម្អាងរាប់ឆ្នាំមកហើយ។

យោងតាមកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ខ្មែរញ៉ុវ បានឲ្យដឹងថា ប្អូនស្រីមានឈ្មោះថា ឃី វួចនាង មានស្រុកកំណើតនៅ ស្រុកព្រៃឈរ ខេត្តកំពង់ចាម គាត់បានរៀបរាប់ថា គាត់ជាអតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយសារតែភាពខ្វះខាត គាត់បានចូលធ្វើជាបុគ្គលិកPart Time នៅសាលាឯកជនមួយកន្លែង ដោយទទួលបានប្រាក់ខែ60$/ខែ រៀនផងធ្វើការផង ប្រាក់ខែ60$ នេះពុំអាចផ្គត់ផ្គង់ទៅលើការចាយរាយ និងការសិក្សាបានគ្រប់គ្រាន់ឡើយ ។

ក្នុងកិច្ចសម្ភាសន៍នេះ គាត់បានលើកឡើងថា ខ្ញុំព្យាយាមរកចំណូលបន្ថែមតាមរយ:ការលក់ផលិតផលនៅលើប្រព័ន្ធអនឡាញ ប៉ុន្តែបរាជ័យជាច្រើនលើកព្រោះតែកត្តាជាច្រើន។ ការបរាជ័យជាច្រើនដង គឺជាបទពិសោធន៏មួយយ៉ាងល្អដែលអាចឲ្យខ្ញុំមានថ្ងៃនេះ។ សព្វថ្ងៃ គាត់គឺជាតំណាងចែកចាយធំ (Super VIP) របស់ក្រុមហ៊ុនគ្រួសារធម្មជាតិអេចប៊ី ដែលជារបស់ លោក ឧកញ៉ា ស៊ឹម ស៊ីដា ហើយលោកក៏ជាម្ចាស់ផលិតកម្ម HB Production ផងដែរ។

ក្នុងការចាប់ផ្តើមចូលលក់ផលិតផលក្រុមហ៊ុនគ្រួសារធម្មជាតិ ដំបូងនៅក្នុងខែ វិច្ឆិកា ឆ្នាំ២០១៨ ដែលដើមឡើយ ខ្ញុំគ្រាន់តែជាតំណាងចែកចាយតូចតែប៉ុណ្ណោះ គឺកាន់កញ្ចប់48$ ខ្ញុំចូលលក់បានប្រហែល៥ខែ ខ្ញុំក៏សម្រេចចិត្តកាត់ស្តុក1500$ នៅ ខែមីនា ឆ្នាំ ២០១៩ កាលនោះខ្ញុំមានកូនក្រុមតែ៣នាក់ប៉ុណ្ណោះ (កញ្ចប់ 48$,150$) រហូតដល់ពេលនេះក្នុង១ខែៗ ខ្ញុំកាត់ស្តុករាប់ម៉ឺនដុល្លារហើយមានកូនក្រុម Super VIP ចំនួន៣នាក់ ( កញ្ចប់ 18000$) កូនក្រុមMaster ចំនួន៣០នាក់ (កញ្ចប់1500$) និងកូនក្រុម Member(48$,150$,360$)រាប់រយនាក់។

ខ្ញុំធ្លាប់បានទទួបានកញ្ចប់ដំណើរកម្សាន្តទៅប្រទេសថៃ (តំណាងចែកចាយឆ្នើម) ព្រមទាំងទទួលបានកាដូលើកទឹកចិត្តជាច្រើនពីក្រុមហ៊ុនទៀតផង(ទូរសព្ទ័ មាស ជាដើម) ហើយសព្វថ្ងៃនេះ ប្តីរបស់ខ្ញុំជាតំណាងចែកចាយព្រះសីហនុ ចំនែកខ្ញុំជាតំណាងចែកចាយខេត្តកំពង់ស្ពី និងប្អូនស្រីរបស់ខ្ញុំ ដែលមានឈ្មោះថា ឃី ស្រីខួច ជាតំណាងចែកចាយខេត្តកំពុងចាម ក្នុងនោះដែរគាត់បានរៀបរាប់ទៀតថា ពីមុនខ្ញុំគ្រាន់តែជាក្មេងស្រីក្រីក្រម្នាក់តែប៉ុណ្ណោះ ប៉ុន្តែដោយសារការតស៊ូនិងការខិតខំប្រឹងប្រែងរបស់ខ្ញុំបានជម្រុញឲ្យខ្ញុំជោគជ័យលើមុខជំនួញតាមអនឡាញដូចសព្វថ្ងៃនេះ។ ខ្ញុំបានអភិវឌ្ឃន៍ខ្លួនពីក្មេងស្រីដែលចូលចិត្តDrama ចូលចិត្តស្រមើស្រម៉ៃគ្មានគោលដៅសម្រាប់ជីវិតច្បាស់លាស់ មកក្លាយជាមនុស្សស្រីម្នាក់ដែលរឹងមាំមានក្តីស្រម៉ៃ មានគោលដៅ ។

ការផ្លាស់ប្តូររបស់ខ្ញុំបានជួយឲ្យខ្ញុំជោគជ័យមួយផ្នែកធំនៅក្នុងជីវិត បន្ទាប់ពីចូលលក់ផលិតផលក្រុមហ៊ុនគ្រូសារធម្មជាតិជីវិតខ្ញុំហាក់មានពន្លឺ ដែលពីមុនខ្ញុំសឹងតែមិនហ៊ានស្រមៃគិតផងថាអាច មានជីវភាពសមរម្យមានលុយ មានឡាន មានផ្ទះផ្ទាល់ខ្លួននៅភ្នំពេញឡើយ ប៉ុន្តែឥឡូវខ្ញុំទទួលបានហើយ ជាពិសេសទៅទៀតខ្ញុំនឹងទទួលបានកាដូរយ៉ាងធំពីក្រុមហ៊ុនផងដែរក្នុងពេលឆាប់ៗខាងមុខនេះ។ តែយ៉ាងណាក៏មិនភ្លេចអរគុណដល់ស្វាមីជាទីស្រឡាញ់ដែលតែងតែឈរនៅពីក្រោយភាពជោគជ័យរបស់ប្រពន្ធ ផ្តល់កម្លាំងចិត្ត ផ្តល់គំនិតល្អៗ លើកទឹកចិត្ត រួមសុខទុក្ខ ចាប់ដៃគ្នារកស៊ីតាំងពីបាតដៃទទេររហូតមានបានដូចសព្វថ្ងៃ ជាពិសេសជាម៉ូតូឌុបសេវ៉ាកម្មរហ័សទាន់ចិត្តរបស់ប្រពន្ធទៀតផង។ជាចុងក្រោយខ្ញុំក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់លោកអគ្គនាយកក៏ដូចជាក្រុមហ៊ុនគ្រួសារធម្មជាតិទាំងមូល ព្រមទាំងតំណាងចែកចាយតូចធំទាំងអស់ បើគ្មានអ្នកទាំងអស់គ្នាខ្ញុំក៏គ្មានថ្ងៃនេះដែរ។

សូមបញ្ជាក់ថា អ្នកដែលចង់ដាក់ទុនរកស៊ីជាមួយលោកឧកញ៉ា ស៊ឹម ស៊ីដា និងជាអគ្គនាយក ផលិតកម្ម HB Production លោកអ្នកចំនាយត្រឹមតែ៤៨ដុល្លាឡើងទៅប៉ុណ្នោះ និងក្លាយជាតំណាងចែកចាយពេញសិទិ្ធ ហើយទទួលបាននូវបទពិសោធន៍ជាច្រើនឆ្ពោះទៅកាន់ក្តីស្រមៃទៅថ្ងៃអនាគត៕