ក្រោយពីមិនសូវបង្ហាញមុខក្នុងវិស័យសិល្បៈ តារាចម្រៀងសម្លេងរដឺន អឿន ស្រីមុំ ជួបរឿងស៊យទាំងព្រឹក ….(មានរូបភាពច្រើន)
សីហា
-

ប្រិយមិត្តខ្លះក៏បានជ្រាបហើយថា តារាចម្រៀងជើងចាស់ ហើយក៏ជាដៃគូររបស់លោក ចាន់ សម័យ គឺអ្នកនាង អឿន ស្រីមុំ ម្ចាស់បទ “ភ្នំទាបជាងស្មៅ ” និងជាម្ចាស់បទចម្រៀងមួយទៀតដែលកំពុងទទួលបានការគាំទ្រខ្លាំងនោះគឺបទ “ម៉ែគឺព្រះ” តែមួយរយៈយើងហាក់បីដូចជាមិនសូវបង្ហាញវត្តមាននៅក្នុងវិស័យសិល្បៈប៉ុន្មាននោះទេ ដោយគ្រាន់ច្រៀងបទចម្រៀង និងមាន Channel Youtube ខ្លួនឯង ឈ្មោះថា Oeun Sreymom Official។

យ៉ាងណាមិញ នៅមុននេះបន្តិច យោងតាមគណនីហ្វេសប៊ុករបស់ អ្នកនាង អឿន ស្រីមុំ ក៏បានបង្ហាញអារម្មណ៍មិនល្អ ដោយមានសភាពក្រៀមក្រំ ព្រោះមានស្នាមរបួសត្រង់ជើង និងដៃ តែយើងមិនទាន់ដឹងថា បណ្តាលមកពីបង្ហាញអ្វីនោះទេ គ្រាន់តែបានសរសេរពាក្យថា “កម្មក្រាសមែន ទាំងព្រឹកហ្មង” ប៉ុន្តែបើតាមជាក់ស្តែងហាក់បីដូចជាដួលម៉ូតូ ឬក៏ដើរដួល បណ្តាលឲ្យមានរបួលបែបនេះ។

ជាក់ស្ដែងរូបភាពទាំងនេះ ក៏ទទួលសាររពីសំណាក់មិត្តភក្តិក្នុងហ្វេសប៊ុក ជូនពរហើយឆាប់ជាគ្រប់ៗគ្នា ចំពោះរឿងគូរស្រកនោះ សព្វថ្ងៃនេះ អឿន ស្រីមុំ មិនទាន់បង្ហើបពីទំនាក់ទំនងស្នេហាថ្មីនោះទេ ខណៈកន្លងចេះតែខកចិត្តរឿងស្នេហាផ្ទួនៗ៕ តោះ! ទៅទស្សនារូបសម្រស់ អឿន ស្រីមុំ ខាងក្រោមនេះទាំងអស់គ្នា៖