ស្អាតអស់ទាស់! តោះមកគយគន់ សម្រស់ទេវតាឆ្នាំថ្មី ២០២១ ជាបុត្រីទាំង៧អង្គរបស់កបិលមហា ព្រហ្ម….(មានរូបភាពច្រើន)
សីហា
-

ភ្នំពេញ៖ ឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ សូមបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាង «មណ្ឌាទេវី» តាមប្រោសព្រំ ប្រសិទ្ធិពរជ័យសិរីមហាប្រសើរជូនបងប្អូនទាំងអស់ សូមមានសុខភាពល្អ កម្លាំងពលំមាំមួន និងសេចក្តីរីករាយក្នុងក្រុមគ្រួសារ ។  ថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិ របស់ប្រជាជនខ្មែរ ដែលកំណត់យក ថ្ងៃទី ១៣ ឬ ១៤ ខែមេសា ជារៀងរាល់ឆ្នាំ ជាពិសេសពិធីទទួលទេវតាឆ្នាំថ្មី គឺបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា (ទទក) និង ការចាក់ផ្សាយបន្តតាមបណ្តាទូរទស្សន៍នានា ។

ដោយឡែកសំរាប់ឆ្នាំនេះ គឺត្រូវប្រព្រឹត្តឡើងនៅថ្ងៃទី១៤ ម៉ោង៤ទាបភ្លឺ ខែមេសា ឆ្នាំ២០២១ អ្វីដែលប្លែកនោះ គឺសម្រស់តួអង្គទេវធីតាឆ្នាំថ្មី ឆ្នាំឆ្លូវ ព្រះនាង មណ្ឌាទេវី គឺពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា ក៏ព្រោះតែកញ្ញាមួយរូបនេះគឺពិតជាស្រស់ស្អាតយ៉ាងខ្លាំង  ហើយតួរអង្គនេះគឺជាបុត្រីនៃកបិលមហាព្រហ្មទាំង ៧អង្គ សុទ្ធសឹងជាទេវតាស្រស់ៗស្អាតផងដែរ។

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុកផេកជាច្រើនដែលបានយករូបរបស់ទេវតាឆ្នាំថ្មីមកចុះផ្សាយព្រោងព្រាត និយាយពីសម្រស់ដ៏ផូផង់ ហើយកញ្ញាមានឈ្មោះថា សាន្ត កុសុមៈ គឺជានិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ លើសពីនោះ កញ្ញា  ក៏ជាតារាសម្តែង និង ជាតួឯកស្រីក្នុងខ្សែរឿង «នគរមាស» ទៀតផង សំខាន់នោះ កញ្ញាគឺជាបវរកញ្ញាគ្រងមកុដ «ធីតាឯកសង្ក្រាន្តឆ្នាំ ២០២១»៕

ទាក់ទងនឹងវីដេអូនេះ​ ត្រូវគេលើកមកនិយាយថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ (Fun Entertainment) បានសហការជាមួយស្ថានីយទូរទស្សន៏ជាតិកម្ពុជា ក្នុងការផលិតវិដេអូពិធីផ្ទេរដំណែងទេវតា នាឱកាសស្វាគមន៏ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ  កាលពីឆ្នាំដំបូង យេីងទទួលបានការលេីកទឹកចិត្តក៏ដូចជាមតិស្ថាបនាជាច្រេីន ហេីយឆ្នាំនេះមតិទាំងនោះបានជួយត្រួសត្រាយផ្លូវអោយពួកយេីង ក្នុងការរៀបចំ

គំនិតថ្មីសម្រាប់ឆ្នាំទី២នេះ  ឆ្នាំទី២នេះ ក្រុមការងារបានខិតខំធ្វេីយ៉ាងណាអោយប្រសេីរជាងឆ្នាំទី១  យេីងដឹងថា វីដេអូឆ្នាំទី២នេះមិនមែនជាវីដេអូដ៏ល្អឥតខ្ចោះ ប៉ុន្តែវាបង្ហាញពីការខិតខំប្រឹងប្រែងរបស់ក្រុមផលិតរបស់យេីង ហេីយការផ្ដល់មតិយោបល់របស់បងប្អូនបានបញ្ជាក់ពីការយកចិត្តទុកដាក់ ពីប្រជាពលរដ្ឋខ្មែរគ្រប់ជាន់ថ្នាក់ក្នុងការថែរក្សាសម្បត្តិវប្បធម៌ដ៏ផូរផង់មួយនេះ ដេីម្បីអោយ មនុស្សជុំវិញសាកលលោកបានឃេីញពីការរីកចំរេីននៃ វប្បធម៌ អរិយធម៌ដ៏ផូរផង់របស់កម្ពុជា៕ 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​