ញាក់សាច់! រថយន្ត Bagatti Chiron មួយគ្រឿងទៀត លេចវត្តមាននៅក្នុងប្រទេសកម្ពុជា ជាមួយនឹងតម្លៃកប់ពពក ខ្ទង់…..(មានវិដេអូ)
សីហា
-

ប្រិយមិត្តដែលនិយមតាមដានអំពីរថយន្តប្រាកដជាស្គាល់ហើយ រថយន្ត Bagatti Chiron មួយគ្រឿងដែលបានបង្ហាញវត្តមាននៅប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ម្សិលមិញ ដែលធ្វើឲ្យអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកភ្ញាក់ផ្អើល និងចង់ដឹងអំពីតម្លៃ ក៏ដូចជាកម្លាំងម៉ាស៊ីនជាដើម។

រថយន្តម៉ាក Bagatti Chiron នោះ គឺជាគ្រឿងទី៣ ហើយ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដោយ Chiron មួយគ្រឿងដំបូងបង្អស់ និងគ្រឿងទី២ បានមកដល់តាំងពីដើមខែធ្នូ ឆ្នាំ២០១៨ និងចុងខែធ្នូ ឆ្នាំ២០១៩ មកម្ល៉េស ហើយបានផលិតមកមានត្រឹមតែ៥០០គ្រឿងប៉ុណ្នោះ ជាមួយនឹងតម្លៃនៅទីផ្សារបរទេសខ្ទង់៣លានដុល្លា។

រថយន្តនេះបំពាកើ កម្លាំង ៨.០ លីត្រ Quad-Turbocharged W16 ផលិតបាន ១៥០០PS (១៤៧៩HP) និងកម្លាំង Torque ១១៨០ ផោន - ហ្វីតទៅនឹងប្រអប់លេខស្វ័យប្រវត្តិកម្ម ៧ ល្បឿន។ រថយន្តម៉ាក Bugatti Chiron មានសមត្ថភាពធ្វើពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹមតែ ២,៥ វិនាទីនិង បន្ទាប់ ៣២ វិនាទីវាធ្វើ ៤០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ នៅឆ្នាំ ២០១៧ ក្រុមហ៊ុន Chiron បានអះអាងថាជារថយន្តដែលផលិតបានលឿនបំផុតនៅលើពិភពលោក៕ ចង់ដឹងជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖