ក្រោយបង្ហោះវីដេអូធ្ងន់ៗទៅកាន់ក្រសួងព័ត៌មាន ស្រាប់តែលោក ផែង វណ្ណៈ ចេញមុខនិយាយទៅកាន់ K01 បែបនេះថា….(មានវិដេអូ)
សីហា
-

រូបថត​នេះ​ គឺថតនៅផ្ទះខ្ញុំ​ថ្ងៃ​ទី​ ១៥​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៧​ ដែល​ K01 និង​ ប្រពន្ធ​រត់​មករកអោយខ្ញុំជួយ​បន្ទាប់​ពី​ សមត្ថកិច្ច​ និង​ តុលាការ​ខេត្ត​កណ្ដាល​រកចាប់ខ្លួន​ពី​បទផ្សាយ​ព័ត៌មាន​ញុះញង់​ នៅ​ក្រុង​តាខ្មៅ​ ខេត្ត​ កណ្ដាល​ ។ ដោយអាណិត​ខ្ញុំបាន​អន្តរាគមន៍​ទៅ​សមត្ថកិច្ច​នគរបាល​ និង​ ថ្នាក់ដឹកនាំ​ក្រសួង​យុត្តិធម៌​ ដេីម្បី​កុំអោយមានការចាប់ខ្លួន​ ឃុំខ្លួន​ K01 ទុកឱកាសអោយគាត់កែខ្លួន​ ។

បន្ទាប់​មក​នៅថ្ងៃទី​ ៤​ ខែ​ មិនា​ ឆ្នាំ​ ២០២០​ K01 បានពាក់អាវភ្លៀង​ទៅ​ Live Video មុខ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​ ពាក់ព័ន្ធ​នឹង​អ្នក​ជំងឺ​ម្នាក់​ ដែល​ K01 ថាជា​អ្នកជំងឺ​ កូវីដ​ ។ ពេលនោះ​ សមត្ថកិច្ច​ បាន​ទាក់ទង​មកខ្ញុំ​ដេីម្បី​ចង់ទៅ​នាំខ្លូន​ K01 ។ ខ្ញុំក៏សុំទុកឱកាស​អោយ​ K01 ម្ដងទៀត​ ។

ចំពោះ​កំហុស​លេីកនេះ​ មានតែច្បាប់ទេ​ដែល​អាចចាប់បង្ខំ​អោយ​ K01 កែប្រែ​បានខ្លះ​ ។ ថ្នាក់ដឹកនាំ​ និង​ ក្រសួង​ព័ត៌មាន​ បាន​ទុកឱកាសអោយហេីយ​ដេីម្បី​កែខ្លួន​ ដោយគ្រាន់តែ​លប់​អាជ្ញាប័ណ្ណ​តែ​ប៉ុណ្ណោះ​ ។ ឥលូវ​ K01 បែជាចេញមកឌឺ​ថ្នាក់ដឹកនាំ​ និង​ ប្រមាថ​មកលេី​ក្រសួង​ព័ត៌មាន​ យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ ។ ករណី​នេះ​ប្រហែល​គេចមិនផុតពី​ចំណាត់​ការ​ផ្លូវ​ច្បាប់​ទេ​។

នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ គេបានឃើញវីដេអូមួយដែលបានបង្ហោះសារអំពីលោក K01 ដែលនិយាយពាក្យធ្ងន់ៗទៅកាន់ក្រសួងព័ត៌មានថា គួរតែដកអាជ្ញាប័ណ្ណយូរហើយ ទុកនាំតែចង្អៀតក្រសួងទេ ហើយថែមទាំងនិយាយថា សព្វថ្ងៃនេះ មិនមែនរស់ដោយសារអាជ្ញាប័ណ្ណមួយនេះដែរ វីដេអូនេះត្រូវនិយាយចេញពីក្នុងឡានដែលកំពុងបើកបរ៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូដូចខាងក្រោម៖