អ្នកកើតជំងឺកូវីដ-១៩ បានទៅដើរផ្សារទិញម្ហូបអាហារ ជារៀងរាល់ថ្ងៃ ផ្សារស្ទឹងមានជ័យចាស់ ចាប់ពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី ១០ ខែមេសា, អ្នកសង្ស័យប្រញាប់ទៅពិនិត្យសំណាក
ស៊ីហៀង
-

នៅថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២១នេះ បើយោងតាម ផេកផ្លូវការរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅដើរផ្សារទិញម្ហូបអាហារ ជារៀងរាល់ថ្ងៃ ដែលស្ថិតនៅ ផ្សារស្ទឹងមានជ័យ (ចាស់) ទីតាំងស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ជាក់ស្តែងនៅក្នុងផេក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សេចក្តីជូនដំណឹង (សូមពាក់ម៉ាស់ រក្សាគម្លាត នៅពេលចេញក្រៅ) សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅដើរផ្សារ។ ផ្សារស្ទឹងមានជ័យ (ចាស់) ទីតាំងស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​ ចាប់ពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១

មូលហេតុ៖ អ្នក​ជំងឺកូវីដ១៩​ បានទៅដើរផ្សារទិញម្ហូបអាហារ ជារៀងរាល់ថ្ងៃ នៅទីតាំងខាងលើ ។ សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ​ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ។ សូមអរគុណ!។

គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ១៥៧នាក់ ដែលភាគច្រើនបំផុតជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៧២នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។