ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ចាប់ផ្តើមបេសកកម្មថ្មី ក្នុងការរៀបចំមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល នៅមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ
ស៊ីហៀង
-

ភ្នំពេញ៖​ នៅថ្ងៃទី ១១ ខែមេសា​ ឆ្នាំ២០២១នេះ  ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងលោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល TYDA រួមជាមួយក្រុមការងារគ្រប់ផ្នែកដែលពាក់ព័ន្ធ បានកំពុងតែរៀបចំមណ្ឌលព្យាបាល អ្នកជំងឺកូវីដ​១៩ កម្រិតស្រាល នៅមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ។

បើយោងតាមផេកផ្លូវដការ របស់ TYDA - គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឲ្យដឹងថា "បេសកកម្មថ្មីនៅក្នុងការរៀបចំមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅមជ្ឈមណ្ឌលពិពណ៌កោះពេជ្រ បានចាប់ផ្តើម ក្រោមការដឹកនាំរួមរបស់បងប្រុស ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និង បងស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) រួមជាមួយក្រុមការងារគ្រប់ផ្នែកដែលពាក់ព័ន្ធបានចូលរួមនៅក្នុងការរៀបចំនេះ ។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន មានការពេញចិត្តជាខ្លាំង គាំទ្រជាខ្លាំង រហូតមានគណនីហ្វេសប៊ុកខ្លះបានចូលរួមបញ្ចេញមតិថា "ពិតជាល្អណាស់ ម៉្យាងទៀតជាការពញ្ញាក់អារម្មណ៍ដល់អ្នក ដែលចូលចិត្តជួបជុំ ឬពិធីផ្សេង អោយឃើញថាឥឡូវកន្លែងជួបជុំក្លាយជាកន្លែងព្យាបាលជំងឺកូវីតហើយ, សូមអរគុណទឹកចិត្តនិងការខិត្តខំប្រឹងប្រែង,បេសកកម្ម ដើម្បីជាតិ គាត់លះបង់គ្រប់បែបយ៉ាង។

មានវិដេអូ៖