មើលជ្រុងណាក៏ស្រស់ស្អាតដែរ! ព្រះនាងតូច នរោត្តម ជេនណា ស្រស់ស្អាតខ្លាំងនៅក្នុងឈុតបែបប្រពៃណី
ស៊ីហៀង
-

ភ្នំពេញ៖ ពុកម៉ែ បងប្អូន និងប្រិយមិត្ត ជាច្រើន បានជ្រាបរួចមកហើយ នៅទេពកោសល្យ ដ៏ប៉ិនប្រសព្វរបស់ព្រះនាងតូច នរោត្តម ជេនណា នៅក្នុងវិស័យសិល្បៈ ទាំងសម្តែង និង ចម្រៀង ។ ព្រះនាងតូច បានធ្វើឲ្យប្រជាជន ទូទាំងប្រទេស កោតស្ងប់ស្ងែងពីទេពកោសល្យរបស់ព្រះនាងម្ចាស់ជាខ្លាំង។

យ៉ាងណាមិញ កាលពីពេលថ្មីនេះ ព្រះនាងតូ បានបញ្ចេញបទចម្រៀងថ្មីមួយបទទៀត សម្រាប់ឲ្យបងប្អូនមហាជន បានស្តាប់កំសាន្ត នៅក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។ បទចម្រៀងថ្មីដែលព្រះនាងតូចបានបញ្ចេញកាលពីថ្ងៃម្សិលមិញនេះមានចំណងជើងថា "ក្រមុំស្រុកណា"។

ងាកមកមើលសម្រស់របស់ព្រះនាងតូច នរោត្តម ជេនណា នៅក្នុងឈុតបែបប្រពៃណីវិញ ពិតជាស្រស់ស្អាតស្អាតខ្លាំងណាស់ ជាមួយឈុតពណ៏បៃតង អមជាមួយរូបសម្រស់ដ៏ស្រស់ត្រកាលរបស់ព្រះនាង កាន់តែស្រស់ស្អាត។ ជាក់ស្តែងនៅមុនបន្តិច ព្រះនាងតូច បានបង្ហោះរូបភាពប៉ុន្មានសន្លឹក កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់បងប្អូនមហាជន ជាពិសេសគឺហ្វេនៗរបស់ព្រះម្ចាស់ផ្ទាល់ មានការចុចឡាចយ៉ាងច្រើនកុះករ ។

 

នៅក្នុងឱកាសចូលឆ្នាំខ្មែរកាន់តែកៀកជិតមកដល់ ព្រះនាងតូច នរោត្តម ជេនណា ក៏បានផ្ងើសារជូនពរដល់បងប្អូនជនរួមជាតិ បែបនេះថា "ជូនពរបងប្អូនទាំងអស់គ្នាសុខសប្បាយ រួចផុតទុក្ខភ័យ រួចផុតជំងឺ  កា ច  សា  ហា   វទាំងពួង រីករាយថ្ងៃចុងសប្ភាហ៍ ស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល ៣ កុំ ៣ ការពារ !​"។

មានវិដេអូ៖