ឃើញខមិន ដូចជារាងជ្រុលពេក ឆន សុវណ្ណរាជ ទ្រាំមិនបាន បង្ហោះសារទាំងយប់ តបតទៅវិញថា...
ស៊ីហៀង
-

ភ្នំពេញ៖ មួយរយៈពេលចុងក្រោយមកនេះ គេសង្កេតឃើញថា តារាចម្រៀងស្រស់សង្ហារ ប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ បានបង្ហោះ caption ជាបន្តបន្ទាប់ ដោយបង្កប់ទៅដោយ ការអប់រំ ជាមួយនិងរូបភាពរបស់លោកជាច្រើនសន្លឹក តែ Caption ដែលលោកបានបង្ហោះទាំងអស់នោះ ក៏ត្រូវបានមហាជនមួយចំនួនតូចមានការយល់ច្រឡំ រហូតមានអ្នកខ្លះបានប្រើពាក្យពេចន៍មិនល្អមកលើរូបលោកថែមទៀតផង។

ក្រោយពីបានឃើញការ Comment ដោយប្រើពាក្យពេចន៍មិនសមរម្យ បែបនេះ ធ្វើឲ្យមានប្រតិកម្មភ្លាមៗ និងសូមុំឲ្យបងប្អូនមានការយល់ច្រឡំចំពោះ Caption​ របស់លោក ។ ជាក់ស្តែងកាលពីយប់ថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២១ ស្រាប់តែលោក ឆន សុវណ្ណរាជ បានបង្ហោះ Caption មួយ ដែលមានខ្លឹមសារបែបនេះថា​៖

រឿងនិទានមុនចូលគេង អ្នកម្នាយអើយជួយផងខមិនមួយចំនួនស្អីខ្លះនឹង អ្វីដែលខ្ញុំផុសជារឿងដែលខ្ញុំរៀបចំផុសសម្រាប់ថ្ងៃនេះ ដាក់ម៉ោងដាក់នាទីត្រឹមត្រូវជាមួយadmin មិនបានផុសថាអោយដៀ មដា មប៉ះពាល់អ្នកណាទេ ម៉េចក៏រើសដាក់ខ្លួនចឹង ថាមិនចង់ផុសទេនាំរឿងវែងឆ្ញាយតែឃើញខមិន ដូចជារាងជ្រុលនឹងការយល់ច្រឡំជាមួយខេបសិនរបស់ខ្ញុំ 

ពាក្យពេចន៍របស់ខ្ញុំសុទ្ធតែអប់រំផ្តល់ដំបូលន្មានល្អៗទាំងអស់ ម៉េចក៏អស់លោកទាញចូលទៅជារឿង អាក្រក់បែបនេះទៅវិញ ខ្មែរដូចគ្នាទេបងប្អូនអើយ អ្នកខ្លះប្អូនខ្ញុំទេសុទ្ធតែអាមឹ​  ងពេញៗមាត់ កុំដល់ថ្នាក់នឹងពេកហី ok ក្រុមការងារខ្ញុំបានឃើញprofileនឹងខមិនរបស់អស់លោកហើយ ឃើញថាការយល់ឃើញរបស់ពួកយើងគឺខុសគ្នា ម្នាក់ៗមានសិទ្ធរៀងខ្លួន បើមានអ្វីធ្វើឲ្យពួកលោកមួយចំនួនតូចមិនពេញចិត្ត ខ្ញុំសុំទោស 

ព្រោះម៉ែឳខ្ញុំបានប្រដៅមកថាដឹងគុណដឹងទោសស្គាល់បុណ្យស្គាល់បាបសុំទោសផងដែលប៉ះពាល់ដល់ពួកលោក ខ្ញុំសុំតែសុខទេ បងប្អូនទាំងអស់គ្នាសូមមេត្តាកុំយល់ច្រឡំខ្ញុំនិយាយទៅកាន់នបងប្អូនមួយចំនួនតូចមួយប៉ុណ្ណោះដែលបានខមិនជេរខ្ញុំ។ខ្ញុំឆ្លើយតបទៅវិញហើយណាបែបគោរពស្រលាញ់សន្តិភាពនឹងភាពថ្លៃថ្នូរ។ អរគុណ!"។