គេបោះបង់យេីងជាក្តីសុខរបស់គេ ​យេីងរឹងមាំដេីម្បីខ្លួនឯងជាក្តីសុខរបស់យេីង
ស៊ីហៀង
-

ហ្វេសប៊ុក៖ តារាសម្តែង​ ដ៏មានប្រជាប្រិយភាព អ្នកនាង ភិន សុដាលីស ដែលគ្រប់គ្នាបានស្គាល់តាមរយៈការសម្តែងខ្សែភាពយន្ត ជាច្រើននាពេលកន្លង ពេលនេះអ្នកនាង បានខ្លាចទៅជាអ្នកម្តាយម្នាក់ដ៏រឹងមាំ អាចជំនះ គ្រប់រឿងរ៉ាវជាច្រើន ប្រឹងតស៊ូដើម្បីកូនស្រី ជាទីស្រលាញ់ ។

ជាទូទៅបងប្អូនជាច្រើន ពិសេសហ្វេនៗរបស់ អ្នកនាង ភិន សុដាលីស តែងតែបានឃើញពីការបង្ហោះ Caption ជាច្រើនពាក់ព័ន្ធ នឹងជីវិតរស់នៅរបស់មនុស្សយើង ដែលមានគ្រប់បែបយ៉ាង ។ នៅក្នុង Caption នីមួយៗរបស់ ភិន សុដាលីស បានបង្កប់នូវ អត្ថន័យជាច្រើន មានទាំងរឿងរ៉ាវជីវិតរបស់អ្នកនាងផ្ទាល់ ដែលធ្លាប់ជួបប្រទះ និងជីវិតមហាជន ដែលរស់នៅក្នុងសង្គមបានជួបប្រទះ។ ជាមួយគ្នានោះផងដែរ នៅក្នុង Caption ​​របស់នាង​ ភាគច្រើនគឺការផ្តល់នូវកំលាំងចិត្ត ការលើកទឹកចិត្ត ភាពកក់ក្តៅ និងស្នាមញញឹម ។

ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុននេះ ភិន សុដាលីស បានបង្ហោះសារ យ៉ាងខ្លី ក្នុងថ្ងៃខួបកំណើតរបស់នាង ដែលនៅក្នុងអត្ថន័យ លើកទឹកចិត្តខ្លួន ទោះបីជាគ្មានអ្នកណាស្រលាញ់យើង តែយើងត្រូវចេះស្រលាញ់ខ្លួនឯងឲ្យបានច្រើនៗ។ អ្នកនាង បានបង្ហោះសារថា​ "គេបោះបង់យេីងជាក្តីសុខរបស់គេ ​យេីងរឹងមាំដេីម្បីខ្លួនឯងជាក្តីសុខរបស់យេីង"។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានបង្ហាញអារម្មណ៍ពិត ទៅលើ Caption របស់នាង ដោយមានអ្នកខមិនថា "ពិតណាស់ ផ្តល់ស្នាមញញឹម លើកកំលាំងចិត្ត ផ្តល់ភាពរឹងមាំដល់ខ្លួនឯង ឲ្យបានច្រើន ទើបធ្វើឲ្យជីវិតមានន័យ និងមានក្តីសុខ"៕