ចូលរួមរំលែកទុក្ខផង! តារាសម្តែង ដាវ ដាវីកា ជួបទុក្ខធំ ដោយម៉ាក់អ៊ុំ ជាទីស្រលាញ់ បានទទួលមរណ ភាព
ស៊ីហៀង
-

នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២១នេះ តារាសម្តែងដ៏មានប្រជាប្រិយភាព ដាវ ដាវីកា​ កំពុងជួបទុក្ខធំ ដោយម៉ាក់អ៊ុំ របស់នាង បានទទួលមរណ ភាព ។ ការចាកចេញរបស់ ម៉ាក់អ៊ុំ នាង បានធ្វើឲ្យ រូបនាង បងប្អូនសាច់ញាតិ ជិតឆ្ងាយពិតជា ការសោកស្តាយ និងក្រៀមក្រំជាទីបំផុត។

ដោយឡែកនៅក្នុងសារដ៏សែនក្រៀមក្រំ នៃការចាកចេញ ម៉ាកអ៊ុំរបស់ ដាវ ដាវីកានេះ ពិតជាបានធ្វើឲ្យមហាជន និងមិត្តៗរួមអាជីពជាច្រើន បានបង្ហាញការសោកស្តាយ និងក្រៀមក្រំជាទីបំផុត ខណៈដែលនាង បានបាត់មនុស្សជាទីស្រលាញ់ទៅ គ្មានថ្ងៃត្រឡប់វិញ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ ដាវ​ ដាវីកា បានបង្ហោះសារបែបនេះថា "សូមអោយ​វិញ្ញាណក្ខន្ធ​របស់ម៉ាក់(អ៊ុំ)​ ទៅបាន​សុគតិភព​ សូមម៉ាក់កុំបារម្ភ​ គ្រប់គ្នានឹងនៅជាមនុស្សល្អបំផុត​ "។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនច្រើន សូមឲ្យនាងធ្វើកាត់ចិត្ត និងសូមចូលរូមរំលែកទុក្ខយ៉ាងក្រៀមក្រំមួយនេះ គ្រប់គ្នា៕