ទោះមិនទាន់អាចប៉ះកូន បីកូន ថើបកូន បានដូចមុន តែសួស វីហ្សា សប្បាយចិត្តណាស់ ពេលដែលឃើញកូនស្រី និងប្តី ធ្វើរឿងមួយនេះ
ស៊ីហៀង
-

ភ្នំពេញ៖ ក្រោយពេលភរិយាបានចេញពីកន្លែងព្យាបាលជំងឺកូវីដ-១៩ លោក ថម មី ដែលគ្រប់គ្នាបានស្គាល់តាមរយៈការសម្តែង និង ជាស្វាមីដ៏ល្អរបស់អ្នកនាង សួស វីហ្សា នោះ បានបង្ហាញអារម្មណ៍រំភើប សប្បាយចិត្ត ជាខ្លាំង ទោះបីជាពេលនេះ ភរិយា ត្រូវបន្តធ្វចត្តាឡីស័កបន្តទៀតនៅផ្ទះក៏ដោយ ។

ជាមួយគ្នានោះផងដែរ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ថម មី បានបង្ហោះសារថា​"ក្តីសុខណាស់ព្រះនាងតូច ពេលបានប្រឡែងលេងជាមួយប៉ាៗ  សំខាន់ខានជួបគាត់យូរ ឥឡូវតាមប៉ាៗសាហាវណាស់ រកតាប៉ាទៅបន្ទប់ទឹកក៍អត់បានដែរយំតាមរហូត  កូនឆ្លាតណាស់ ចាំពេលម៉ាក់ផុតច័ក្តាឡីស័កវិញយើងបានជ៉ំគ្នាហើយកូស្រីប៉ា ទ្រាំ១៤ថ្ងៃទៀតយើង "។ 

លោកបានបន្តទៀតថា "មិនហត់ទេអោយតែបានឃើញមុខកូនមានក្តីសុខ កូនញញឹម កូនសប្បាយចិត្ត គឺពុកសប្បាយចិត្តណាស់ ទឹកចិត្តឪពុកគ្រប់រូបគឺសុទ្ធតែដូចគ្នាទាំងអស់ ថង សាម៉ូលីណា កូនស្រីធំច្រើនណាស់ឥឡូវ "។

បើងាកមកមើល នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ អ្នកនាង សួស វីហ្សា វិញ ក៏បានបង្ហោះសារថា "មេីលប៉ាកូនគេប្រឡែងគ្នាមានក្តីសុខណាស់  ប៉ាៗបែកពីអូនជិតមួយខែហេីយ ទេីបតែបានជួបកូនវិញម្សិលមិញនេះទេ សប្បាយពីរនាក់ប៉ាៗសិនទៅណាកូន បន្តិចទៀតម៉ាក់ៗអាចមកពរកូនបានវិញហេីយ ពេលនោះយេីងទាំងបីនាក់អាចជួបជុំគ្នាបានវិញហេីយ  ម៉ាក់ៗមិននៅមេីលសក់ក្បាលអូនJennyឡេីងរញ៉េរញ៉ៃ។