ក្តុកក្តួលណាស់! វ៉ាង ស្រីណូ ស្រណោះសំដី របស់ប៉ាខ្លាំងពេក ក៏បង្ហោះសារទាំងទឹកភ្នែក បែបនេះថា...
ស៊ីហៀង
-

កាលពីពេលថ្មីៗនេះ តារាស​ម្តែង វ៉ាង ស្រីណូ និងគ្រួសារ ជួបរឿងទុក្ខធំ ខណៈលោកប៉ា ជាទីស្រលាញ់ បានទទួលមរណ ភាព ទាំងអាល័យ។ បន្ទាប់ពីលោកឪពុកបានចែកឋានទៅ ប៉ុន្មានថ្ងៃ វ៉ាង ស្រីណូ បានបង្ហាញអារម្មណ៍សោកសៅ ក្រៀមក្រំ ស្រណោះអាល័យ ដល់អនុស្សាវរីយ៍ ជាច្រើន កាលលោកមានគុណនៅមានជីវិត។

វ៉ាង ស្រីណូ បានប្រាប់ទាំងទាំងភ្នែកថា នៅក្នុងថ្ងៃបុណ្យ ៧ ថ្ងៃរបស់ប៉ា របស់ខ្លួនថា "សូមជំរាបបងប្អូនទាំងអស់គ្នាថា ហ្វេសបុកនាងខ្ញុំមិនអាចខមមិនបានទេ មិនដឹងដោយសារមូលហេតុអីទេ អត់បានតបបងប្អូនសោះជាច្រើនថ្ងៃបដល់ពេលចង់តប ក៏តបអត់បាន 

ដូច្នេះរាល់ការខមមិនរំលែកទុក្ខរបស់បងប្អូនគឺនាងខ្ញុំបានឃើញហើយ តែខ្ញុំមិនអាចឆ្លើយតបបានទេ សូមបងប្អូនកុំប្រកាន់ ប្រហែលដូចសំដីប៉ាខ្ញុំនិយាយពេលគាត់នៅរស់ចឹងថា កុំខមមិន នឹងដាក់ស្ទីកគឺច្រើនពេកប្រយ័ត្នអស់ស្ទីកគី អីឡូវប្រហែលជាទូរស័ព្ទខ្ញុំអស់ស្ទីកកីមែនហើយ ដូចប៉ាននិយាយចឹង! ប៉ាអើយប៉និយាយអ្វីក៏ត្រូវដែរប៉ា "។

វ៉ាង ស្រីណូ បន្តទៀតថា "ពិធីបុណ្យប៉ា ឈឺនវ៉ាង​ ដែលប្រារព្ធធ្វេីកាលពី​ ថ្ងៃទី02​ ខែមេសា​ ​ឆ្នាំ2021​ កូនធ្វេីជូនប៉ាចប់សព្វគ្រប់អស់ហេីយមកទល់ថ្ងៃនេះ8ថ្ងៃហេីយ​ តែកូនទេីបតែរឹងមាំអាចផូសរូបបាន! កូននៅតែដក់ជាប់ជាមួយទិដ្ឋភាពថ្ងៃដែលប៉ាលាចាកទៅ​! កូនដឹងថា​ កេីត​ ចាស​ ឈឺ​ ស្លា   ប់​ គ្មានអ្នកណាគេចផុតទេ​ តែមកពីការលាចាករបស់ប៉ាវាកេីតឡេីងលឿនពេកស្ទេីរតែមិនជឿទាល់តែសោះ!"។

ទន្ទឹមនឹងនេះ វ៉ាង ស្រីណូ បានឲ្យដឹងទាំងទឹកភ្នែកថា ប៉ារបស់នាង គឺជាមានមនុស្សមានបុណ្យ គាត់ទៅយ៉ាងលឿន មិនពិបាកកូនចៅ មិនឈឺ មិនពិបាក មិនស្អុយ ឆ្អេះឆ្អាប ហើយមុនពេលប៉ាស្លា ប់ទៅ គាត់ស្អាត សង្ហារ ស្រស់ស្រាយ មិនធ្វើឲ្យកូនចៅបារម្ភសោះឡើយ។