ព្រឹកនេះ កម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមន្ដ្រីនគរបាល ដែលយាមនៅធនាគារ ABA ក្រោមស្ពានអាកាសផ្សារដីហុយ ទៅតុលាការ ពីបទ...
ស៊ីហៀង
- 1735

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ កំលាំងនរគបាលព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌសែនសុខ បានបញ្ជូនខ្លួនមន្រ្តីនគរបាល ដែលយាមនៅធនាគារ ABA ក្រោយស្ពានអាកាសផ្សារដីហុយ ទៅកាន់សាលាដំបូងរាជធានីភ្នពេញ ក្រោយពេលមន្រ្តីនរគបាលរូបនេះ បានបា ញ់ទៅលើបុរសម្នាក់ បែ  កថ្ន ាំពេលកំពុងតែ កា ន់ កាំ បិ ត ដេញ តាមចា  ក់ខ្លួន ដើម្បីជាការពារខ្លួនប៉ុណ្ណោះ។

លោក វរសេនីយ៍ឯក ហូ ម៉េងវ៉ាង បានប្រាប់ថា បុរសដែល បែក ថ្ន ាំរូបនោះមានឈ្មោះថា អ៊ូ សុផារ៉ាត់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលលេខ១០៤ ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារ  ធា   តុ  ញៀ     នមេតំហ្វេតាមីន) បានស្លា   ប់នៅកន្លែងកើតហេតុ។

ចំណែកមន្រ្តីនគរបាល ដែលបានបា   ញ់ទៅលើជនបែ ក ថ្ន ាំ ដើម្បីការពារខ្លួននោះ មានឈ្មោះថា ភឿន ភិរៈ អាយុ៣៦ឆ្នាំ បម្រើការងារនៅអង្គភាពតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ុន្ដែដោយសារពេលយប់ទំនេរទើប ទៅបម្រើការងារជាសន្ដិសុខយាមធនាគារ ABA ដែលជាកន្លែងកើតហេតុ កាលពីយប់ថ្ងៃទី០៦ ខែមេសា ។

បើយោងតាមកាមេរ៉ា សុវត្ថិភាព ដែលត្រូវបានគេចែកចាយបង្ហាញថា ដើមឡើយមានក្មេងទំនើង២នាក់ ដេញវា យត ប់គ្នានៅតាមផ្លូវ ហើយក្មេងទំនើងម្នាក់ដែលត្រូវគេដេញវា យ បានរត់ទៅឲ្យសន្ដិសុខយាមធនាគារ ABA (ម្នាក់ជានគរបាលខាងលើ) នៅក្បែរនោះដើម្បីជួយអន្ដរាគមន៍។ ពេលនោះជនបង្កបានខឹ ងស ម្បាយ៉ាងខ្លាំងទៅលើ មន្ដ្រីនគរបាលដែលយាម និងសន្ដិសុខនោះ ហើយក៏ប្រើប្រាស់ហិ ង្ សាទៅលើនគរបាលតែម្ដង។

បើមើលទៅលើកាមេរ៉ា សុវត្ថិភាព បានបង្ហាញមន្រ្តីនគរបាលខាងលើ មិនបានវា យតបតទៅជន បង្កនោះទេ​ ពោលគឺគាត់បានព្យាបាលដើរគេចរហូត ។ ក្រោយពេលចិត្តកាន់តែខឹងសម្បា និងសន្តិសុខកាន់តែខ្លាំងនោះ ជនបង្ក បានរត់ទៅយក កាំ បិ តដែលគេលាក់ទុកនៅក្បែរនោះ មកដេ ញ​ ចា ក់មន្ដ្រីនគរបាលទាំងកម្រោលតែម្ដង បើទោះបីមន្ដ្រីនគរបាលរូបនោះ ដ ក កាំ ភ្លើ ងដើម្បីគំ រា មក៏គេមិនខ្លា ចដែរ។

ចំពោះរឿងហេតុការណ៍មួយនេះ មហាជន ចាត់ទុកថា នេះដើម្បីការពារខ្លួនសុទ្ធសាធ បើមិនបា​ ញ់នោះទេ ម្ល៉េះប្រហែលពេលនោះនគរបាលរូបនេះ អាចនឹងមានគ្រោះថ្នាក់ក៏ថាបានដែរ។​ អ្វីដែលគេសន្និដ្ឋានបានថា មន្ដ្រីនគរបាលបា    ញ់ដើម្បីការពារខ្លួន ព្រោះក្រោយកើតហេតុបណ្ដាលឲ្យជនបង្កស្លា     ប់ មន្ដ្រីនគរបាលខាងលើ មិនបានរត់គេចពីកន្លែងកើតហេតុនោះ ពោលព្រមប្រគល់ខ្លួនជូនសមត្ថកិច្ចថែមទៀតផង។ ដូច្នេះគេសង្ឃឹមថា តំណាងអយ្យការ នឹងពិចារណាតាមទិដ្ឋភាពច្បាប់ ដើម្បីទម្លាក់ចោលបទចោទទៅលើមន្ដ្រីនគរបាលរូបនោះ៕