ប្រពៃណាស់! បងប្អូនជនជាតិខ្មែរអ៊ិស្លាមរៀបការ និមន្ដព្រះសង្ឃប្រគេនចង្ហាន់ និងសូត្រមន្ត ហើយថែមទាំង….
សីហា
-

អាពាហ៍​ពិពាហ៍​គឺជា​ភស្តុ​តាង​បញ្ជាក់​ពី​សេចក្តី​ស្រឡាញ់ និងជា​ចំណង​មួយ​ដែល​មាន​សារៈ​សំខាន់​ក្នុង​ជីវិត​គូ​ស្វាមី​ភរិយា ហើយ​ការ​រៀប​ពិធី​មង្គលការ​ដើម្បី​ស្តែង​ចេញ​ជា​ភស្តុតាង​នៃ​សេចក្តី​ ស្រឡាញ់​នោះ​ ត្រូវ​បាន​បែង​ចែក​ទៅ​តាម​សន្តាន​ នៃ​ការ​ប្រតិបត្តិ​សាសនា​ផ្សេងៗ​គ្នា​ផង​ ដែរ​។ ក្នុង​រដូវ​កាល​ដែល​ប្រជា​ពល​រដ្ឋ​ខ្មែរ​កំពុង​ដឹក​ដៃ​គ្នា​ចូល​រោង​ការ​ ក៏មានបងប្អូនជនជាតិរអ៊ិស្លាមរៀបការកូនក្រមុំ កូនកំលោះ​ ​ធ្វើតែតាមប្រពៃណីខ្មែរ និងអ៊ិស្លាម។

ក្នុងនោះដែរ ក៏គេឃើញបងប្អូនជនជាតិរអ៊ិស្លាម ក៏បាននិមន្ដព្រះសង្ឃមកកាន់ផ្ទះរបស់ខ្លួន ហើយប្រគេនចង្ហាន់ដល់ព្រះសង្ឃ ប៉ុន្ដែ​ពេលនេះ ស្រាប់តែមានរូបភាពជាច្រើនសន្លឹក ត្រូវបានគេបង្ហោះ ហើយស៊ែរតគ្នាព្រោងព្រាត អំពីការរៀបចំមង្គលការកូនក្រមុំ កូនកំលោះរបស់បងប្អូន​អ៊ិស្លាម ដែលបាននិមន្ដព្រះសង្ឃទៅឆាន់ចង្ហាន់ដល់ផ្ទះរៀបចំមង្គលការ​។

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុករបស់ឈ្មោះ កុំបន្ទោសវាសនា កុំតវ៉ានឹងអាចារ្យវត្ដ ក៏បានបង្ហោះសាររៀបរាប់ថា“#រឿងសាសនាណា ក៏ដូចសាសនាណាដែរ គឺព្រះនិមួយៗចង់អោយមនុស្សសត្វ ធ្វើល្អ មិនចង់អោយធ្វើអាក្រក់នោះទេ?សាសនាមិនចេះប្រកាន់គ្នាទេ តែអ្នកដែលប្រកាន់នឹងរើសអើងគឺជាមនុស្ស ដែលអាត្មានិយម”៕