ពេលដឹងថា Miss Grand នីហ្សេរីយ៉ា និង កែនយ៉ា ឆ្លងកូវីដ-១៩ ស្រាប់តែ Miss Grand បង្ហោះសារបែបនេះថា
ស៊ីហៀង
-

ខណៈពេលដែល កំពុងតែមានការប្រកួត Miss Grand International បានចាប់ផ្តើមដំណើរការ ហើយបវរកញ្ញាឯកជាច្រើន បានដែលមកពីបណ្តាប្រទេសបានមកជួបជុំ តែក៏ត្រូវតម្រូវឲ្យ បវរកញ្ញាទាំងអស់មុនពេលចូលប្រកួត ត្រូវធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃសិន ដើម្បីឲ្យប្រាកដថា មិនមានជំងឺកូវីដ ១៩។

ជាក់ស្តែងនៅលើផេកផ្លូវការរបស់​ Team Cambodia បានធ្វើការបង្ហោះលើបណ្តាញរបស់ខ្លួន នៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២១ នេះថា "បេក្ខភាពមកពីប្រទេស នីហ្សេរីយ៉ា និង កែនយ៉ា ( Nigeria & Kenya ) ត្រូវបានធ្វើតេស្ត៍រកឃេីញលទ្ធផលវិជ្ជមាននៃវីរុស Covid-19 ខណៈដែលពួកគេកំពុងនៅក្នុងការប្រកួតបវរកញ្ញា Miss Grand International ហើយឥឡូវត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗនៅទីក្រុងបាងកក ប្រទេសថៃ។

ទន្ទឹមនឹងនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់បវរកញ្ញា របស់កម្ពុជា​ កញ្ញា លីវ  ជីលី បានបង្ហោះសារលើកទឹកចិត្ត និងព្រួយបារម្ភ ដល់មិត្តភក្តិទាំងពីរនាក់ ដោយកញ្ញា បានបង្ហោះនៅក្នុង Story របស់កញ្ញា ថា "សូមកុំបាក់ទឹកចិត្ត យើងជាគ្រួសារ Miss Grand International ជូនពរឲ្យអ្នកទាំងពីរនាក់ ឆាប់ជាសះស្បើយ ។ សូមឲ្យយើងទាំងអស់គ្នាមានសុវត្ថិភាព និងអាចបន្តបេសកកម្មនេះ យើងតទៅទៀត"។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ និងលើកទឹកចិត្ត ដល់បវរកញ្ញាយើងទាំងអស់ ព្រមជាមួយពាក្យជូនពរ សូមឲ្យគ្រប់គ្នាមានសុវត្ថិភាព សុខសប្បាយផងដែរ៕