កម្រឃើញណាស់! បង្គួយស្លាប អាចហោះពីដើមឈើមួយទៅដើមឈើមួយបាន រកឃើញ នៅខេត្តនេះ ក្នុងប្រទេសកម្ពុជា
ស៊ីហៀង
-

បង្គួយស្លាបកលឿង Flying lizard (Draco maculatus) ត្រូវបានមន្រ្តីឧទ្យានរក្ស នៃមន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែងថតបាននៅក្នុងដែន ជម្រកសត្វព្រៃឡង់ ក្នុងភូមិ សាស្រ្តខេត្តស្ទឹងត្រែង កាលពីពេលថ្មីៗកន្លងទៅ នេះ ក្នុងពេលចុះពិនិត្យនិងស្រាវជ្រាវវត្តមានសត្វទោចនៅក្នុងតំបន់ការពារធម្មជាតិ។ 

បើយោងតាម ផេកផ្លូវការរបស់ក្រសួងបរិស្ថាន បានឲ្យដឹងថា  នេះជាបង្គួយស្លាបកលឿង Flying lizard (Draco maculatus)។ មន្រ្តីឧទ្យានរក្សនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងថតបាននៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង កាលពីពេលថ្មីៗកន្លងទៅនេះ ក្នុងពេលចុះពិនិត្យនិងស្រាវជ្រាវវត្តមានសត្វទោចនៅក្នុងតំបន់ការពារធម្មជាតិ។ 

យោងតាមមន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានរដ្ឋបាលការពារ និង អភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន តាមរូបភាពនេះវាជាបង្គួយឈ្មោលដោយសារមានបួរក (dewlap)វែង បើសិនជាញីមាន dewlapនេះខ្លី។ 

វារស់នៅតំបន់ក្នុងព្រៃស្រោង ពាក់កណ្តាលស្រោងនិងព្រៃស្រោងចម្រុះ ភាគខាលិចទន្លេមេគង្គ ដូចជាតំបន់ជួរភ្នំក្រវាញ និងព្រៃឡង់។ វាស៊ីសត្វល្អិតដូចជាស្រមោច កណ្តៀ មេភ្លៀងជាដើម។ ជាទូទៅវារស់នៅតាមដើមឈើ ហើយអាចហោះពីដើមឈើមួយទៅដើមឈើមួយទៀត តែអាចហោះតែពីទីតាំងខ្ពស់ជាង ទៅទីតាំងទាបជាងប៉ុណ្ណោះ៕