វីវរធំហើយ! Miss Grand មកពីនីហ្សេរីយ៉ា និង កែនយ៉ា កំពុងតែឆ្លងជំងឺកូវីដ ១៩ កំឡុងពេលធ្វើការប្រកួតនៅក្នុងប្រទេស
-

ពេលវេលានៅក្នុងការប្រកួតបវរកញ្ញា Miss Grand International កាន់តែកៀកខិតជិតមកដល់ បវរកញ្ញានានានៅលើពិភពលោកតម្រូវឱ្យមកចូលរួមប្រកួតឱ្យបានមុនថ្ងៃ ជាងនេះផងដែរដោយសារតែវិបត្ដិនៃជំងឺកូវីត គឺតម្រូវឱ្យបេក្ខនារីទាំងអស់ត្រូវតែធ្វើចត្ដាឡីស័ក ចំនួន១៤ថ្ងៃសិន។

គួររំលឹកដែរថា ការប្រកួតបវរកញ្ញា Miss Grand International នៅប្រព្រឹត្ដទៅនៅក្នុងប្រទេសថៃក្នុងទីក្រុងបាងកក នៅថ្ងៃទី ២៧ ខែមិនា ឆ្នាំ ២០២១។ 

ដោយឡែកនាពេលថ្មីៗនេះ បើយោងតាមគណនី ហ្វេសប៊ុក Team Cambodia បានលើកឡើងថា  បេក្ខភាពមកពីប្រទេស នីហ្សេរីយ៉ា និង កែនយ៉ា ( Nigeria & Kenya ) ត្រូវបានធ្វើតេស្ត៍រកឃេីញផលវិជ្ជមាននៃវីរុស Covid-19 នៅកំពុងតែត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកក្នុងការព្យាបាល។

ជាងនេះផងដែរគណនី ហ្វេសប៊ុកខាងលើក៏បានបន្ថែមថា ខណៈនេះដែលពួកគេកំពុងនៅក្នុងការប្រកួតបវរកញ្ញា Miss Grand International ហើយឥឡូវត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗនៅទីក្រុងបាងកក ប្រទេសថៃ។

ប្រភព៖ Cambodia Team