អ្នកនាង កុល ដាវី បង្ហោះសារ និយាយទាំងដួលដើម ក ពេលបានឃើញ ក្មេងស្រី ដ៏គួរឲ្យស្រលាញ់ ម្នាក់បានទទួលមរណ ភាពទាំងវ័យក្មេង ដោយសារតែជំងឺមួយនេះ
ស៊ីហៀង
-

កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកយ៉ាងច្រើន ចំពោះការបាត់បង់របស់កុមារីម្នាក់ ដែលក្រុមគ្រួសាររបស់គាត់់ស្រលាញ់ជាទីបំផុត ត្រូវ បានទទួលមរណ ភាព ទៅចោលក្រុមគ្រួសារ សាច់ញាតិ បងប្អូន ទាំងវ័យក្មេង ដោយសារតែជំងឺម ហា រី ក ខួ រ ក្បា ល។

ក្រុមគ្រួសារ ម្នាក់ៗស្រែកទ្រហោរយំ និងអាណិតកូនស្រី ក្មួយស្រី មិនគួរណាគាត់អាយុខ្លីបែបនេះសោះ ។ បងប្អូន សាច់ញាតិ ពិតជាសោកស្តាយ និងអាណិតគាត់យ៉ាងខ្លាំង​ដែលខំតស៊ូជំនះ និងជំងឺនេះជាយូរមកហើយ តែក៏ត្រូវចាកឆ្ងាយពីក្រុមគ្រួសារបែបនេះសោះ។ ទេវតា ពិតជាគ្មានក្តីមេត្តាដល់ក្មេងស្រីម្នាក់នោះទាល់តែសោះ ។ ក្មួយស្រី ទាំងស្អាត ទាំងឆ្លាត និងគួរឲ្យស្រលាញ់ខ្លាំងណាស់​ តែទេវតា គ្មានត្រាប្រណៃ ពង្រាត់កូនស្រី​ចេញពីគ្រួសាររបស់ពួកគាត់។

ជាក់ស្តែងក្រោយពីបានឃើញ ទុក្ខសោក ដ៏ធំមួយនេះហើយនោះ ស្រាប់តែ អ្នកនាង កុល ដាវី ដែលគ្រប់គ្នាបានស្គាល់​តាមរយៈការសម្តែង MV នានា កន្លងមក​ បានបង្ហាញអារម្មណ៍ក្តុកក្តួល និងរន្ធ ត់ចិត្តជាខ្លាំង ពេលបានឃើញទិដ្ឋភាពមួយនេះ។ អ្នកនាង កុល ដាវី បានបង្ហាញក្តីអាណិត ចំពោះក្មួយស្រី ដែលខ្លួននៅតូចទេ មិនគួរណាមានជំងឺមួយនេះសោះឡើយ។ អ្នកនាង បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា "អាណិតខ្លាំងណាស់ មើលថែកូនអោយបានល្អណាបងប្អូន"។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានសម្តែងការសោកស្តាយ​ និង ចូលរួមរំលែកទុក្ខ ចំពោះគ្រួសារនៃស ពដែលបានបាត់បង់ ជីវិតទាំងវ័យក្មេង សូមឲ្យក្មួយស្រី ទៅកាន់ទីកន្លែងដែលមានសុខ និងមានសុគតិភព៕