បែកធ្លាយបាត់ ! យប់មួយនៅក្នងក្លឹប ឆន សុវណ្ណរាជ បានធ្វើបែបនេះដាក់នារីម្នាក់ទំនងជា...
ស៊ីហៀង
-

បែកធ្លាយរូបថតមួយសន្លឹកកំពុងថើបគ្នាមួយសន្លឹករបស់តារាចម្រៀងប្រុស ឆន សុវណ្ណរាជ នៅក្នុងក្លឹបកម្សាន្តមួយកន្លែងធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំងគ្រប់គ្នាព្រោះតារាប្រុសរូបនេះមិនដែលលេចព័ត៍មានរឿងស្នេហាដូចតារាផ្សេងៗមួយចំនួន ។

រូបថតបែកធ្លាយថើបនារីម្នាក់របស់លោក ឆន សុវណ្ណរាជ មួយសន្លឹកនេះកំពុងតែធ្វើឲ្យនារីៗជាច្រើននៅលើបណ្តាញសង្គម ក៏ដូចជាហ្វេនៗរបស់លោក បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះទេលោកបានធ្វើឲ្យនារីៗដែលបានលួចស្រឡាញ់រូបលោក បានត្រឹមខកចិត្ត ព្រោះតែពេលនេះទើបដឹងថាលោកមានគូស្នេហ៍បាត់ទៅហើយ ។

ថ្វីត្បិតតែខ្លួនមានគូស្នេហ៍ហើយក៏ពិតមែនប៉ុន្តែតារាប្រុសរោមដើមទ្រូងច្រើនរូបនេះមិនដែលប្រកាសឲ្យមហាជនឬ អ្នកគាំទ្របានដឹងជាសាធារណៈនោះទេ គឺលោកពិតជាលាក់បានជិតល្អណាស់ ប៉ុន្តែទោះបីជាខំលាក់យ៉ាងណាក៏មិនជិតដែរព្រោះអីអ្នកគាំទ្ររបស់លោកបានមានការសង្ស័យតាំងពីឃើញលោកថតរូបផ្អែមល្ហែមជាមួយនារីម្នាក់នេះនៅក្នុងថ្ងៃខួបកំណើតរបស់លោកមកម្លេះ ។

ទោះបីជាយ៉ាងណាក៏ដោយយើងនៅមិនទាន់អាចសនិដ្ឋានបានទាំងស្រុង ឬច្បាស់១០០ ភាគរយទេថានារីម្នាក់នេះជាគូស្នេហ៍របស់លោកពិត ឬ ក៏គ្រាន់តែសម្តែងដូច្នេះគឺមានតែរងចាំពេលដែលលោក ឆន សុវណ្ណរាជ ដាច់ចិត្តប្រកាសជាសាធារណៈឬកាន់ដៃគ្នាចូលរោងការតែប៉ុណ្ណោះទើបយើងអាចដឹងបានច្បាស់នៅពេលនោះ ៕ 


រូបភាព ៖  norkorthom