រំភើបជំនួស! គ្រាន់តែទទួលដំណឹងថា តារាកំប្លែងអ្នកនាង សំ ប៉ូលីដា មានជំងឺ ភ្លាមនោះលោកជំទាវឧកញ៉ា នឹម វណ្ណៈ និងស្វាមី បានជូនថវិកា ដល់អ្នកនាង សំ ប៉ូលីដា ចំនួន...
ស៊ីហៀង
-

ក្រោយពីទទួលបានដំណឹង តាមរយៈ ការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក របស់លោក អុឹម ជីវ៉ា ពីស្ថានភាព នៃជំងឺរបស់តារាកំប្លែង ដ៏មានប្រជាប្រិយភាព អ្នកនាង សំ ប៉ូលីដា ដោយមានជំងឺ ទឹកនោមផ្អែម ជំងឺ ដំបៅក្រពះ បេះដូង លើសឈា ម ហើយជួបនូវការខ្វះខាត ថវិកាក្នុងការព្យាបាលនោះ ស្រាប់តែលោកជំទាវឧកញ៉ា នឹម វណ្ណៈ និងស្វាមី បានជូនថវិកាមួយចំនួន ដល់អ្នកនាង សំ ប៉ូលីដា ដើម្បីទុក្ខព្យាបាលខ្លួន។

បើយោងតាមការបង្ហោះសាររបស់លោក អុឹម ជីវ៉ា បានបង្ហោះសារកាលពីម្សិលមិញថា​"សូមជួយត្រេកអរផង រសៀលនេះតារាកំប្លែង អ្នកនាង សំប៉ូលីដា បានទទួលថវិការចំនួន 1000$ ( មួយពាន់ដុល្លា) ដែលជាថវិការផ្ទាល់របស់ លោកជំទាវឧកញ៉ា នឹម វណ្ណៈ និង ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម សុខវិសាល ដែលជាបុត្រាបុត្រីអ្នកម្តាយជំទាវ ហ៊ុន សុីណាត នឹមច័ន្ទតារា ឧបត្ថម្ភជូនតារាចំរៀងកំប្លែង អ្នកនាង សំប៉ូលីដា ដែលមានជំងឺដំបៅក្រពះ បេះដូង លើសឈា  ម និងទឹកនោមផ្អែម ។

ទោះបីលោកជំទាវឧកញ៉ា នឹម វណ្ណៈ មិនបានចុះមកផ្ទាល់មែនតែលោកជំទាវក៏បានផ្តាំផ្ញើសួសុខទុក្ខដល់អ្នកនាង សំប៉ូលីដា និងជូនពរអោយតារារូបនេះមានសុខភាពល្អ ឆាប់ជាសះស្បើយនិងអាលបានត្រឡប់វិលចូលបំរើវិស័យសិល្បៈវិញ ។

ពេលដែលទទួលបានអំណោយពីលោកជំទាវឧកញ៉ា នឹមវណ្ណៈ អ្នកនាង សំប៉ូលីដាក៏បានលើកដៃសំពះថ្លែងអំណរគុណទឹកចិត្តដ៏ល្អប្រកបដោយក្តីមេត្តាអាណិតស្រលាញ់និងឧបត្ថម្ភថវិការផ្ទាល់ខ្លួនជួយដល់អ្នកនាងដើម្បីបានថវិការយកទៅព្យាបាលជំងឺ ។

អ្នកនាងសំប៉ូលីដានិយាយថាបើគ្មានលោកជំទាវមកជួយពេលនេះទេប្រហែលអ្នកនាងត្រូវដេកឈឺនៅផ្ទះហើយ អ្នកមិនអាចភ្លេចគុណដ៏ធំធេងមួយនេះបានឡើយ ហើយក៏សូមគោរពជូនពរដល់លោកជំទាវឧកញ៉ានឹមវណ្ណៈនិងក្រុមគ្រួសារសូមទទួលបាននូវសុខភាពល្អ នោងពុទ្ធរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ អត្ថបទនិងជូនដំណឹងដោយ លោក អុឹម ជីវ៉ា