ភ្ញាក់ផ្អើល ! ចែ ទ្រី ដាណា ត្រូវបានកូនឈ្នួល លួចលុយរបស់ខ្លួន អស់ទឹកប្រាក់រហូតដល់...
ស៊ីហៀង
-

ភ្នំពេញ ៖  ថៅកែពេជ្រ ទ្រី ដាណា ត្រូបានធ្វើការជាមួយម្នាក់បានលួចលុយជាច្រើនសន្ធឹកសន្ធាប់នៅកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ 

ម្ចាស់ហាងលក់ពេជ្រ ដាណាទ្រី គឺលោកស្រី ទ្រី ដាណា ត្រូវបានកូនឈ្នួលរបស់អ្នកស្រីម្នាក់បានលួចលុយរបស់អ្នកស្រីអស់ចំនួន១២០០០ដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែការលួចនេះមិនបានសម្រេច ទើបពេលនេះជនសង្ស័យត្រូវឃាត់ខ្លួនបានប្រគល់ជូនសមត្ថកិភ្លាមៗតែម្តង ។ 

យ៉ាងណាមិញនេះបើយោងតាមប្រភពពីកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅបានបញ្ជាក់ថា កម្លាំងជំនាញអាវុធហត្ថខណ្ឌព្រែកព្នៅបានទទួលជនសង្ស័យម្នាក់ពីបទលួច(លុយ)ពីឈ្មោះ ទ្រី សាលីន ភេទប្រុសអាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវកររស់នៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តំណាងជនរងគ្រោះលោកស្រីទ្រី ដាណា។ ចំណែកជនសង្ស័យឈ្មោះ សំរិត ផល ភេទស្រីអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ(មើលថែកូនរបស់ជនរងគ្រោះ) ស្នាក់នៅក្នុងហាងលក់គ្រឿងអលង្កាទ្រី ដាណា នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ចូនទៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញរៀបចំសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

រូបភាព៖ Pheng Ryna