តារាកំប្លែង និងចម្រៀង អ្នកនាង សំ ប៉ូលីដា កំពុងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ព្រោះតែជំងឺនេះ
ស៊ីហៀង
-

គ្រប់គ្នាប្រាកដជាបានស្គាល់ តារាកំប្លែង និងចម្រៀងដ៏ល្បីឈ្មោះ អ្នកនាង​ សំ ប៉ូលីដា ដែលជាតារាកំប្លែង មួយរូបតែងតែផ្តល់សំណើច ដល់មហាជន និងអ្នកគាំទ្រ តាមរយៈការប្រើប្រាស់វោហាស័ព្ទ បែបកំប្លែងៗ ដើម្បីឲ្យបងប្អូន បានសើចសប្បាយ បំបាត់ទុក្ខកង្វល់ទាំងឡាយ ទាំងពួង។

ក្រោយពីបាត់អស់មួយរយៈពេលកន្លងមក តារាកំប្លែង រូបនេះ កំពុងតែសម្រាកព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យមួយ ដោយសារតែ ជំងឹ ទឹកនោមផ្អែម និងជំងឺ ដំបៅក្រពះធ្ងន់ ធ្ង រ ។ បើយោងតាមគណនីហ្វេសប៊ុករបស់ លោក អ៉ឹម ជីវ៉ា បានធ្វើការ បង្ហោះសារលើបណ្តាញសង្គមរបស់នៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២១នេះថា ៖

អាណិតគាត់ពេលឈឹគ្មានលុយព្យាបាល ហុឺ...! តារាកំប្លែង អ្នកនាង សំប៉ូលីដា ! ពេលនេះគាត់មានជំងឺទឹកនោមផ្អែម និងដំបៅក្រពះធ្ងន់ ធ្ង រ ! គាត់ត្រូវចំនាយថវិការមួយថ្ងៃ ៥០$ តែគាត់គ្មានថវិការព្យាបាលទេ ព្រោះគាត់ច្រៀងនៅហាងបានតែ១ខែ៣០០$ ណាមួយពេលនេះធ្លា   ក់ខ្លួនឈឺទៅច្រៀងហាងមិនកើត គ្មានលុយព្យាបាលទេ ! សូមបងប្អូនមិត្តសិល្បៈជួយគាត់ម្នាក់បន្តិចៗផងដើម្បីអោយគាត់បានលុយទៅព្យាបាលជំងឺផង ! ។

អ្នកនាង សំ ប៉ូលីដា បាននិយាយ ថា រាល់ថ្ងៃច្រៀងបានតែ១ខែ ៣០០$ទេ ត្រូវចិញ្ចឹម្តាយផង ចិញ្ចឹមកូនផង ចាយវាយប្រចាំថ្ងៃផងចឹងវាមិនសល់ទេប្អូនជីវ៉ាអើយ ណាមួយបងចាស់ផង មិនសូវមានអ្នកហៅថតឬហៅឡើងឆាកឡើយ ។ 

ដោយក្តីគោរពៈ អុឹម ជីវ៉ា