មានស្ដ្រីជនជាតិវៀតណាម២នាក់ ដែលបានចាកចេញពីភ្នំពេញ ទៅខេត្តស្វាយរៀង ត្រូវបានរកឃើញថាឆ្លងជំងឺកូវីដ១៩
ស៊ីហៀង
-

យោងតាមសេចក្តីប្រកាសរបស់ព័ត៍មានរបស់រដ្ឋបាលខេត្តស្វាយរៀងបានឲ្យដឹងថាមានស្ដ្រីជនជាតិវៀតណាម២នាក់ ដែលបានចាកចេញពីភ្នំពេញ ទៅខេត្តស្វាយរៀង ត្រូវបានរកឃើញមាន «វិជ្ជមានកូវីដ-១៩» ។ ស្ត្រីទាំង២នេះ ឈ្មោះ Dinh Thi Xuon Nhi យុ២៧ឆ្នាំ និង ឈ្មោះ Nguyen Ngoc Xia អាយុ២៨ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅអាផាតមិន Star Diamonds ផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ នៅបន្ទប់លេខ៤ ជាន់ទី៤ និងម្នាក់ទៀតនៅបន្ទប់លេខ៣ ជាន់ទី៩ ។ 

ជាមួយគ្នានេះដែរ ពួកគាត់ធ្វើដំណើរមកពីភ្នំពេញនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ តាម Taxi ដែលមានស្លាកលេខៈ2AC 4648(កំពង់ស្រាវជ្រាវស្វែងរកម្ចាស់Taxiនិងលេខទូរស័ព្ទ) ក្នុងគោលបំណងទៅវៀតណាមតាមច្រកបាវិត ប៉ុន្តែមិនអាចទៅបានដោយខ្វះឯកសារ។

បន្ទាប់មកពួកគាត់បានត្រឡប់មកវិញស្នាក់នៅសណ្ឋាគារ ហេង ហេង សេរីរ័ត្ន នៅវេលាម៉ោង២០:៣០នាទី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ។

នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ពួកគាត់បានជួលម៉ូតូកង់បីទៅច្រកទ្វាព្រំដែនដើម្បីឆ្លងដែនចំនួន៣ដងក៏ប៉ុន្តែ មន្ត្រីច្រកទ្វាព្រំដែនមិនអនុញ្ញាតឲ្យពួកគាត់ឆ្លងដែន ។

លុះដល់ម៉ោង១៩ :០០នាទី ពួកគាត់ចាកចេញពីសណ្ឋាគារគោលបំណងចង់ត្រឡប់ទៅភ្នំពេញវិញ។ ក៏ប៉ុន្តែត្រូវបានមន្ត្រីនគរបាលល្បាតបានឃាត់ពួកគាត់ ដើម្បីសួរនាំទើបដឹងថាស្ត្រីទាំង២នាក់នេះ ជាករណីសង្ស័យ និងបានជួនដំណឹងទៅក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ ក្រុមការងារបានដាក់ឲ្យពួកគាត់នៅចត្តាឡីស័ក និងយកសំណាក នៅថ្ងៃទី១ ខែមិនា ឆ្នាំ២០២១ លទ្ធិផលវិជ្ជមាននៅថ្ងៃទី៣ ខែមិនា ឆ្នាំ២០២១ ។

ក្រុមការងារបានស្រាវប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩បានរកឃើញអ្នកប៉ះពាល់ចំនួន២៣នាក់ និងកំពុងតែស្វែងរកម៉ូតូឌុបទាំង៤ជើងបន្តទៀត ៕ សូមអាចសេចក្តីលម្អិតនៅខាងក្រោមនេះ៖