ខឹងកន្លែងការងារបដិសេធមិនព្រមទទួលខ្លួនឱ្យធ្វើការព្រោះមុខអាក្រ ក់ពេក បុរសម្នាក់នេះសម្រេចធ្វើរឿងមួយនេះ ក្រោយពីមនុស្សគ្រប់គ្នាបានឃើញហើយសរសើមិនដាច់ពីមាត់
-

បុរសជនជាតិវៀតណាមអាយុ ២៦ ឆ្នាំម្នាក់ ដែលមានអាខោនTikTok ឈ្មោះ ĐỗQuyền កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមអាស៊ីមួយនេះ បន្ទាប់ពីបានបង្ហោះរូបថតអតីតកាលរបស់ខ្លួនកាលដែលលោកនៅមិនទាន់មានភាពទាក់ទាញ មុនពេលធ្វើការវះកាត់ប្លាស្ទិចកែសម្ផស្សចំនួន ៩ ។

បើក្រឡេកមើលទៅរូបភាពអតីតកាលនិងបច្ចុប្បន្ននៃរូបរាយកាយរបស់លោកគឺមានភាពខុសគ្នាយ៉ាងខ្លាំង ធ្វើឱ្យមនុស្សម្នាលាន់មាត់សរសើពីសម្រស់របស់លោកគ្រប់ៗគ្នា ។ បុរសម្នាក់នោះមើលទៅដូចជាមនុស្សខុសគ្នាទាំងស្រុងពីរូបរាងមុខ របស់គាត់រហូតដល់ភ្នែកនិងច្រមុះ។

លោកអះអាងថាលោកមូលហេតុដែលធ្វើឱ្យលោកងាកមកធ្វើការវះកាត់ ក្នុងការកែសម្ផស្សរបស់ខ្លួននេះ បន្ទាប់ពីរូបគាត់ព្យាយាមរកការងារធ្វើហើយត្រូវបានអ្នកសំភាសន៍តែងតែសើចចំអកដាក់ព្រោះតែមុខមាត់មិនស្អាតគ្មានភាពទាក់ទាញ។

បុរសវ័យក្មេងម្នាក់អាយុ ២៦ឆ្នាំម្នាក់នេះ ដែលបច្ចុប្បន្នជាជាងតុបតែងផាត់មុខនៅទីក្រុងសៃហ្គនបានប្រាប់អ្នកនៅក្នុងបណ្ដាញសង្គម TikTok របស់គាត់ថាគាត់ចំណាយប្រាក់ប្រមាណ ៤០០ លានដុង ស្មើ (១៧,៤០០ ដុល្លារ) លើការវះកាត់ប្លាស្ទិចធំ ៗ ចំនួន ៩ រួមមានការវះកាត់កែសម្ផស្សចង្ការ កែចង្ការ លាបប៉សឺឡែន វះកាត់កែបបូរមាត់ វះកាត់ត្របកភ្នែកទ្វេ និងការផ្សាំបបូរមាត់។

និយាយអំពីមូលហេតុដែលគាត់ងាកទៅធ្វើការវះកាត់កែសម្ផស្ស បុរសវ័យ ២៦ ឆ្នាំរូបនេះបាននិយាយថាមុខមាត់របស់គាត់ទាបជាងមុនធ្វើឱ្យគាត់ពិបាករកការងារធ្វើហើយបន្ទាប់ពីត្រូវបានគេមើលងាយដោយនិយោជិកដែលមានសក្តានុពល( HR) ក្នុងពេលសម្ភាសន៍ការងារ ហើយគាត់បានសំរេចចិត្ដថាវាដល់ពេលដែលត្រូវធ្វើការ ការ​ផ្លាស់​ប្តូ​ររូបរាងកាយរបស់ខ្លួនឯង។ ចំណែកគ្រួសាររបស់លោកមិនសូវជាធូរធារនោះឡើយក្នុងការជួយរូបលោក ហេតុដូច្នេះហើយទើបលោកសម្រេចចិត្ដយកប្រាក់ដែលខ្លួនបានសន្សំរយះពេលកន្លងមកយកទៅកែសម្ផស្ស។

ប្រសិនបើយើងមើលនូវរូបភាពរបស់គាត់តែមួយភ្លែតនោះ ដោយមិនដឹងថាគាត់បានទៅវះកាត់កែសម្ផស្សនោះ យើងប្រាកដថាបុរសដែលមានរូបសម្ភស្សស្រស់ស្អាត់ម្នាក់នោះមិនមែនជារូបលោកឡើយ ពីព្រោះមនុស្សនៅក្នុងរូបថតទាំងពីរនេះ គឺមានសភាពខុសគ្នាឆ្ងាយណាស់។

សម្រួលអត្ថបទដោយ៖ SOPHEA

ប្រភព៖ odditycentral