សូមចូលរួមរំលែកទុក្ខផង! ក្មេងស្រីដ៏គួរស្រលាញ់ម្នាក់ ទាំងឆ្លាត ទាំងស្អាត បានទទួលមរណ ភាព ដោយសារតែជំងឺ...
ស៊ីហៀង
-

ជីវិតរបស់មនុស្សយើងម្នាក់ៗ មិនថាចាស់ ឬ ក៏ក្មេង គ្មាននរណាម្នាក់ អាចកំណត់បានទេថា គាត់ត្រូវចាកចេញនៅពេលណា វេលាណា ហើយក៏ចាកចេញមួយនេះ ពិតណាស់ថា នឹងធ្វើឲ្យសមាជិកគ្រួសារ មានទុក្ខសោក​ និងភាពក្រៀមក្រំ ជាក់ជាមិនខាន ។ ការបាត់បង់មួយនេះ ពិតជាធ្វើឲ្យអ្នក​ មនុស្សនៅក្នុងក្រុមគ្រួសារ មានការសោកស្តាយ ឬ អាចស្ពាយទុក្ខសោកមួយនេះ ជាប់ខ្លួន មិនអាចបំភ្លេចបាន។

ដោយឡែកនៅក្នុងគ្រួសារមួយ ដែលទើបតែបាត់បង់កូនស្រី ក្មួយស្រី ចៅស្រី ដែលគួរឲ្យស្រលាញ់ ថ្នាក់ថ្នម ទាំងចេះ ទាំងឆ្លាត និងជាក្មេងល្អ ។ មនុស្សនៅក្នុងក្រុមគ្រួសារ យំសោកស្តាយ និងការបាត់មួយនេះ ។ ទុក្ខសោកដ៏ធំមួយនេះ ពិតជាធ្វើឲ្យក្រុមគ្រួសារគាត់ សាច់ញាតិបងប្អូន មានទុក្ខយ៉ាងក្រៀមក្រំ។

ជាក់ស្តែងបើយើងតាមការបង្ហោះសារ​ ដោយគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "Kem Sakariya " ដែលគាត់បានធ្វើការ បង្ហោះនៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២១ ថា"នីត នីត កូនទៅចោរ Daddy រហូតហើយ 8:15AM កូនឆ្លាត Daddy សូមអោយកូនចាប់ជាតិក្រោយមកជាកូន Daddy Mommy ទៀត Dad Mom រង់ចាំកូនទាំងរីករាយ "។

ទន្ទឹមនឹងនេះ ម្តាយរបស់ក្មួយស្រី​ ក៏បានបង្ហោះសារ ទាំងទុក្ខក្រៀមក្រំ ជាទីបំផុត ពេលដែលបាត់បង់កូនស្រី សំណព្វចិត្ត​ ថា "កូនម៉ាក់ទៅចោលម៉ាក់រហូតហើយ ភាពរីករាយរបស់ម៉ាក់លែងមានហើយ"។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានសួរ​ថាក្មួយស្រី គាត់មានជំងឺអ្វី បានចូលពេទ្យ តែមួយថ្ងៃសោះ ស្រាប់តែក្មួយស្រី ទទួលមរណ ភាពអញ្ចឹង? ភ្លាមនោះ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Keo Leakhena បានប្រាប់ឲ្យដឹងថា "គាត់ឈឺយូរហើយបង គាត់កើត មហារីកខួរក្បាល គ្រួសារគាត់បានព្យាយាមព្យាបាលគាត់អស់ពីសមត្ថភាពហើយតែមិនអាចជួយបាន"។