គាំទ្រអំពើល្អ អ្នកស្រី ទ្រី ដាណា បានយកថវិកាជាច្រើនទៅលើកទឹកចិត្ត កម្លាំងកងរាជអាវុធហត្ថ ដែលបានបង្ក្រាបក្រុម ឧក្រិដ្ឋជនបានជោគជ័យ
ស៊ីហៀង
-

ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីថ្ងៃទី ១​ ខែមិនា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះបានកើតមានការភ្ញាក់ផ្អើលមួយយ៉ាងខ្លាំងបន្ទាប់ពីមានករណី ឧ ក្រិ ដ្ឋ ជន ៤ នាក់បានសម្រុកចូលទៅ ប្ល ន់ ម្ចាស់ផ្ទះមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងបុរី អង្គរភ្នំពេញ ក្នុងភូមិ បន្លាស្អិត សង្កាត់ឃ្មួញខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជាក់ស្តែងពេលនេះក្រុម ឧ ក្រិ ដ្ឋ   ជន ៤ នាក់ បាន ស្លា   ប់ ទៅហើយ ដោយសារតែកម្លាំង កងរា ជ អា វុ ធហត្ថ រាជធានីភ្នំពេញដឹកនាំ ដោយ លោកឧត្តមសេនីយ៍ ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរា  ជ អា វុ ធ ហត្ថរាជធានីពេញ បង្ក្រាបដោយ​​ បា  ញ់ ស្លា  ប់ កាលពីវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី០១ ខែ មិនា ឆ្នាំ២០២១ ។

យ៉ាងណាមិញក្រោយឃើញ មេបញ្ជាការកងរាជ អា វុ ធ ហត្ថរាជធានីពេញ បង្ក្រាបដោយឧ ក្រិ ដ្ឋ ជនបានជោគជ័យ ស្រាប់តែមុននេះបន្តិចលោកស្រី ទ្រី ដាណា បានយកថវិកាមួយចំនួនទៅជូនកងរាជ អា វុ ធ ហត្ថរាជធានីភ្នំពេញ ក្នុងទឹកប្រាក់ចំនួន ២ម៉ឺនដុល្លារ ។ 

ជាមួយគ្នានេះដែរអ្នកស្រី ទ្រី ដាណា ក៏បានបង្ហោះសារបែបនេះនៅលើគណនីហ្វេសប៊ុករបស់អ្នកស្រីថា «  រំភើបចិត្តចំពោះប្រតិបត្តិការកង  រា  ជ  អា  វុ  ធ  ហត្ថរាជធានីភ្នំពេញ ដែល  ប  ង្ក្រា  ប  ចោ  រ  ប្ល  ន់  ទាន់ពេលវេលា នាងខ្ញុំ និងស្វាមី មានតែការលើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្តបន្ថែម ជាមួយថវិកា ២ម៉ឺនដុល្លារ ដើម្បីចាត់ចែងប្រើប្រាស់ចំពោះតម្រូវការចំពោះមុខ។ ពេលនេះ ពួកគាត់កំពុងមមាញឹកចុះការពារតាមមណ្ឌលចត្តាឡីស័ក្ត និងកន្លែងព្យាបាលជំងឺកូវីដ១៩ ដូចនេះយើងត្រូវរួមសាមគ្គីគ្នា។ សូមកងៗកម្លាំងយើងទាំងអស់ សម្រេចជោគជ័យគ្រប់ភារកិច្ច ក្នុងនាមខ្ញុំជាប្រជាពរដ្ធមួយរូប ពិតជាមានភាពកក់ក្តៅខ្លាំងណាស់» ៕