តារាចម្រៀង​លោក​នេន ទុំ ចាប់ដៃ លោកតា ព្រហ្មម៉ាញ់ ដំបូង ក្នុងបទចម្រៀង​ "ពូក្មួយចង់បានប្រពន្ធ" ផ្ទុះការសរសើរពីហ្វេនៗ ...(មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ៖​​ បងប្អូនជាទូទៅ ធ្លាប់តែបានស្តាប់ និងទស្សនា ពេលលោកតាព្រហ្មមា៉ញ ច្រៀងអាយ៉ៃឆ្លើយឆ្លងជាមួយដៃគូរ ជាច្រើន និងទទួលបានការគាំទ្រ និងការកោតសរសើរ យ៉ាងខ្លាំងក្លា ពីសំណាក់ មហាជន ទូទាំងប្រទេស​ ដោយលោកតា ពិតជាមានភាពកំប្លែង និងប្រើពាក្យចុងជួនគ្នា បានល្អ អមជាមួយដៃគូរស្រី ដែលមានភាពរហ័សរហួនទៀតនោះ បានធ្វើឲ្យមហាជន ស្ងើចសរសើរ ចំពោះសមត្ថភាពរបស់លោកតា ជាខ្លាំង។

ដោយឡែកកាលពីពេលថ្មីៗនេះ តារាចម្រៀង​ លោក នេន ទុំ ប៉ះជាតារាអាយ៉ៃ ជើងចាស់ លោកតា ព្រហ្មម៉ាញ ក្នុងបទចម្រៀងចូលឆ្នាំប្រពៃណីខ្មែរ ពិតជាពិរោះខ្លាំងណាស់។ ក្នុងបទចម្រៀងមួយបទ ដែលមានចំណងជើងថា "ពូក្មួយចង់បានប្រពន្ធ "​ ដែលជាការបកស្រាយ របស់លោកតា ព្រហ្មម៉ាញ និងនេនទុំ ពិតជាប្លែកអារម្មណ៍។

ផ្ទុះការចាប់អារម្មណ៍ជាថ្មី ក្រោយពេលបានស្តាប់​ សំលេង លោកតាក្នុងបទចម្រៀងមួយបទនេះ ដោយសារតែក្នុងបទចម្រៀងមួយបទនេះ ពិតជាសាកសមជាមួយនឹងទឹកដមសំលេង របស់លោកតា ជាខ្លាំង រហូតធ្វើឲ្យមហាជន មានការកោតសរសើរជាមួយសំលេងរបស់គាត់។

ក្នុងបទចម្រៀងមួយបទនេះ លោកតា ព្រហ្មម៉ាញ់ និង នេនទុំ បានត្រៀមសម្រាប់ ជូនពុកម៉ែបងប្អូន រាំលេងកំសាន្ត នៅក្នុងឱកាស ថ្ងៃបុណ្យប្រពៃណីជាតិ ជួបជុំក្រុមគ្រួសារ ចម្រៀងរាំ ។ លោកតា ព្រហ្មម៉ាញ់ ពិតជាធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ពេលបានស្តាប់ទឹកដមសំលេងរបស់លោកតា។

ជាមួយគ្នានោះផងដែរ ហ្វេនៗ តាមបណ្តាញសង្គមហ្វេសប៊ុក និងប្រព័ន្ធបណ្តាញសង្គម ផ្ទុះការសរសើរ និង ពេញចិត្តជាខ្លាំង លើការបកស្រាយបទចម្រៀងរបស់តារាជើងចាស់របស់យើង ព្រមជាមួយនេនទុំ ថាសំលេងពិតជាស៊ីចង្វាក់គ្នា ស្តាប់ទៅពិតជាពិរោះខ្លាំងណាស់៕

តោះបើចង់ដឹងថាពិរោះ កម្រិតណានោះ សូមទស្សនា និងស្តាប់កំសាន្តទាំងអស់គ្នា៖