មហាជន គាំទ្រណាស់ ! លោក គូម៉ា អាណិតគ្រួសារ ឧ ក្រិ ដ្ឋ ជន ៤ នាក់នេះខ្លាំងពេក រហូតធ្វើឲ្យលោក ពោលពាក្យបែបនេះ....
ស៊ីហៀង
-

ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីថ្ងៃទី នៅកាលពីថ្ងៃទី ១ ខែ មិនា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះបានកើតមានការភ្ញាក់ផ្អើលមួយយ៉ាងខ្លាំងបន្ទាប់ពីមានករណី ឧ ក្រិ ដ្ឋ ជន ៤ នាក់បានសម្រុកចូលទៅ ប្ល ន់ ម្ចាស់ផ្ទះមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងបុរី អង្គរភ្នំពេញ ក្នុងភូមិ បន្លាស្អិត សង្កាត់ឃ្មួញខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យ៉ាងណាមិញក្រោយពេលផែនការបរាជ័យ និងធ្វើសកម្មភាព  ប្ល  ន់  លុយពីម្ចាស់ផ្ទះមិនបានសម្រេចផងនោះពេលនេះក្រុមឧ ក្រិ ដ្ឋ ជន ៤ នាក់ បាន  ស្លា  ប់   បាត់ទៅហើយដោយសារតែកម្លាំង កងរា ជ អា វុ ធហត្ថ រាជធានីភ្នំពេញដឹកនាំ ដោយ លោកឧត្តមសេនីយ៍ ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជ អា វុ ធ ហត្ថរាជធានីពេញ បង្ក្រាបដោយបា     ញ់   ស្លា ប់ កាលពីវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី០១ ខែ មិនា ឆ្នាំ២០២១ ។

ជាក់ស្តែងក្រោយឃើញនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទុះការចាប់អារម្មណ៍ខ្លាំងចំពោះរឿងមួយនេះទើបធ្វើឲ្យតារាចម្រៀងលោក គូម៉ា បានបង្ហាញពីអារម្មណ៍របស់ខ្លួននៅលើបណ្តាញសង្គមហ្វេសប៊ុកតាមរយៈសំណេដែលមានអត្ថន័យបែបនេះថា «​មនុស្ស  ស្លា  ប់   គឺផុតអស់ហើយ នៅឡើយតែសាច់ញាតិឪពុកម្ដាយបងប្អូនដែលជាអ្នកត្រូវរងទុក្ខ ជាពិសេសគ្មានម្ដាយឱពុកណាគាំទ្រ និងចង់អោយកូនដើរផ្លូវខុសទេកុំអោយហួសពេលនិងមានវិប្បដិសារី ក្នុងនាមជាកូនសូមសាងល្អផ្ដល់ស្នាមញញឹមអោយលោកពុក អ្នកម៉ែ ដឹងគុណលោកនិង ធ្វើខ្លួនជាមនុស្សល្អសម្រាប់គ្រួសារ សង្គមនិងប្រទេសជាតិ  នៅអោយគេស្រលាញ់ ចាកចេញអោយគេអាល័យ (ដំបូន្មានរបស់លោកពុកខ្ញុំ) » ៕​