មិញនៅច្បារអំពៅ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣ នាក់បន្ថែមទៀត
ស៊ីហៀង
-

មិញៗនេះរកឃើញបុរសជនជាតិចិនចំនួន ៣ នាក់បន្ថែមទៀតដែលបានឆ្លងកូវីដ១៩  អ្នកជំងឺទាំងអស់នេះមានអាសយដ្ឋាននៅក្នុងបុរី ប៉េងហួត ផ្ទះលេខ ២៩៧ ផ្លូវ​ ប៉ូឡារីស ​គម្រោង ៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ នេះបើតាមការបង្ហោះរបស់ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ។

ដូច្នេះសូមប្រជាពលរដ្ឋទាំងនេះមេត្តាបង្កើនការប្រុងប្រ័ត្នឲ្យបានខ្ពស់ព្រោះអីពេលនេះជំងឺកូវីដ១៩ នេះកំពុងតែមានការឆ្លងរាត្បាតនៅក្នុងប្រទេសកម្ពុជាយើងដូច្នេះប្រសិនបើមិនមានការចាំបាច់សូមប្រជាពលរដ្ឋកុំចេញក្រៅផ្ទះឲ្យសោះ ហើយត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង ៣ក៉ំ ដើម្បី​ទប់ស្កាត់​ការ​រីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍យើង។

សូមជម្រាបថា នាទីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៨៧៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៨២នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៣៩៦នាក់៕