ភ្នំពេញ៖ អ្នកគាំទ្រជាច្រើន ប្រាកដជាបានស្គាល់ កំពូលតារាចម្រៀង ដ៏ល្បីឈ្មោះបោះសំលេង ហើយបងប្អូនគ្រប់គ្នាបានស្គាល់រូបលោកតាមរយៈបទចម្រៀងជាច្រើន ហើយសុទ្ធតែល្បី និងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លា ។ កំពូលតារាចម្រៀង លោក ខេមរៈ សិរីមន្ត កាន់តែក្តោបបានទីផ្សារយ៉ាងច្រើនកុះករ ។
បច្ចុប្បន្ននេះ ផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀងថ្មីៗជាច្រើន របស់កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ រាល់បទចម្រៀងរបស់លោក ពិតជាទទួលបានការគាំទ្រ យ៉ាងខ្លាំង ពីសំណាក់មហាជន ពិសេសគឺបទ "ក្រមុំឥឡូវចាស់ៗម៉្លេះ" ត្រឹមតែរយៈ ជិត២សប្តាហ៍ប៉ុណ្ណោះ មានអ្នកចូលទស្សនា រហូតដល់ជាង២លានដង ហើយទទួលបានការពេញចិត្ត រាប់ម៉ឺននាក់ ទៅហើយ។
កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេស Tik Tok ស្រាប់តែបានបង្ហាញមុខរបស់បុរសម្នាក់ ធ្វើត្រាប់តាមបទចម្រៀង របស់លោកខេមរៈ សិរីមន្ត ដែលមើលទៅស្រដៀង ទៅនឹងលោកខេមរៈ សិរីមន្ត បេះដាក់ ទាំងកាយវិការ និងទឹកមុខ និងស្តាយសក់ ផងដែរ។
ដោយសារតែមានមុខមាត់ស្រដៀង ទៅនឹងកំពូលតារាចម្រៀងដ៏ល្បីឈ្មោះ លោក ខេមរៈ សិរីមន្ត ធ្វើឲ្យមហាជន ពិតជាមានការចាប់អារម្មណ៍ និងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើនបានធ្វើការចែករំលែកវិដេអូរបស់គាត់ជាបន្តបន្ទាប់ ចែកជូនមហាជន បានឃើញ ។ យ៉ាងណាមិញ ចំពោះបុរសដែលមានមុខមាត់ ស្រដៀងនិងលោកខេមរៈ សិរីមន្តរូបនេះ មិនត្រូវបានគេស្គាល់ ថាលោកមានឈ្មោះអ្វីនោះទេ ត្រឹមតែដឹងថា មានមុខស្រដៀងទៅនឹងកំពូលតារាចម្រៀង លោក ខេមរៈ សិរីមន្ត។ ទន្ទឹមនឹងនេះក៏មានបងប្អូនមហាជនជាច្រើន បានលាន់មាត់ថា មុខគាត់ស្រដៀង នឹងកំពូលតារាចម្រៀងលោក ខេមរៈសិរីមន្តពិតមែន៕
មានវិដេអូ៖