ឃើញគ្រូពេទ្យខ្មែរយើង ហត់នឿយខ្លាំងដោយសារ កូវីដ១៩ លោកឯកឧត្តម ហ៊ុន ម៉ាណែត ពោលពាក្យបែបនេះថា...
ស៊ីហៀង
-

ពិតណាស់ប្រទេសកម្ពុជាយើងពេលនេះកំពុងតែមានការឆ្លងរីករាលដាលចូលក្នុងសហគមន៍សារជាថ្មីនៃជំងឺកូវីដ១៩ ការឆ្លងក្នុងសហគមន៍នេះត្រូវបានសម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ឈ្មោះថា ព្រឹត្តិការណ៍២០ កុម្ភៈ ។ 

ដោយឡែកក្នុងអំឡុងពេលជំងឺកូវីដកំពុតតែមានឥទ្ធិពលនៅក្នុងប្រទេសកម្ពុជាយើងនេះឃើញថាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែល និងក្រុមគ្រូពេទ្យជំនាញជារាប់សែននាក់នៅក្នុងប្រទេសកម្ពុជាពេលនេះបានកំពុងតែមានការខ្នះខ្នែងនិងយកចិត្តទុកដាក់យ៉ាងខ្លាំងមិនថាយប់ឬថ្ងៃទេ ពេលខ្លះហូបបាយមិនត្រង់មាត់ផង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋពីជំងឺកូវីដ១៩ នេះ ។ 

​ជាក់ស្តែងក្រោយឃើញក្រុមគ្រូពេទ្យនិងមន្ត្រីរាជ្ជការគ្រប់ជាន់ថ្នាក់ទាំងអស់មានការហត់នឿយ និងស្វះស្វែងទាំងយប់ទាំងថ្ងៃ ធ្វើឲ្យលោកឯកឧត្តម​ ហ៊ុន ម៉ាណែត បានបង្ហោះសារលើកទឹកចិត្តបែបនេះថា ៖ « សូមអរគុណនិងជូនពរដល់បងប្អូនក្រុមគ្រូពេទ្យទាំងអស់ទទួលបានជោគជ័យក្នុងបេសកកម្មដ៏សំខាន់នេះ។ រួមគ្នាដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ ក្នុងសហគមន៍យើង។» ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៨២០នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន ៤៧៧នាក់ និងអ្នកជំងឺចំនួន ៣៤៣នាក់កំពុងទទួលការព្យាបាល៕