ពិតជាដំណឹងភ្ញាក់ផ្អើលមែន! សារព័ត៌មាន Dispatch បានទម្លាយពី Jannie និងG-Dragon កំពុងសំងំបង្កើតទំនាក់ទំនងស្នេហាយ៉ាងស្ងាត់ជាមួយគ្នា អស់រយះពេល
-

យោងតាមសារព័ត៌មាន Dispatch បានឱ្យដឹងថា Jennie របស់ក្រុម Blcakpink  និងG-Dragon របស់ក្រុម BIG BANG ត្រូវបានគេប្រទះឃើញថាពួកគេបានដើរលេងនិងការណាត់គ្នាចេញទៅក្រៅជាច្រើនដង ហើយការទាក់ទងគ្នារបស់ពួកគេមានរយៈពេលប្រហែលមួយឆ្នាំមកហើយ។

Jennie បានបង្ហាញមុខរបស់នាងជាសាធារណៈជាលើកដំបូងក្នុងឆ្នាំ ២០១២ នៅក្នុងវីដេអូចម្រៀងរបស់ G-Dragonនៅក្នុងបទចម្រៀង “ That XX” ។ Jennie  នៅឆ្នាំបន្ទាប់ក្នុងឆ្នាំ ២០១៣ ក៏បានចូលរួមសម្តែងនៅក្នុងអាល់ប៊ុមចម្រៀងទោលរបស់G-Dragon ដែលមានចំណងជើងថា“ Black ” ។

សារព័ត៌មាន Dispatch បានទម្លាយថា ពួកគេទាំងពីរក៏មានទំនាក់ទំនងដ៏សម្ងាត់ជាមួយគ្នានៅក្នុងផ្ទះវីឡារបស់ G-Dragon នៅតំបន់ហាន់ណាមដុង ដោយប្រទះឃើញឡានរបស់ Jennie ចតនៅមុខវីឡារបស់ G-Dragon ផងដែរ។

កាលពីខែមុន Jennie ត្រូវបានគេឃើញធ្វើដំណើរចេញពីផ្ទះរបស់ G-Dragon នៅពេលព្រឹក នៃការប្រគុំតន្រ្តីតាមអ៊ិនធរណេតរបស់ BLACKPINK ។ ក្នុងការប្រគុំតន្ដ្រីតាមអ៉ីនធើណេតនៅឯKintex នោះគេក៏ឃើញនូវរថយន្ដរបស់ G-Dragon កន្លែងប្រគុំតន្រ្តីតាមអ៊ិនធឺរណេតនោះដែរ ក្នុងការគាំទ្រដល់ Jennie។

បើយោងតាមអ្នកស្គាល់គ្នាយ៉ាងជិតដិតរបស់ Jennie និងG-Dragon ក៏បានប្រាប់សារព័ត៌មាន Dispatchថាសមាជិកជាច្រើននៅផលិតកម្ម YG ក៏បាដឹងអំពីទំនាក់ទំនងរបស់ពួកគេផងដែរ ចំណែកឯម្តាយរបស់ Jennie ក៏ដឹងអំពីទំនាក់ទំនងរបស់នាងជាមួយ G-Dragon គាត់និយាយអរគុណដល់ G-Dragon ដែលគាត់មើលថែរក្សាកូនរបស់គាត់បានយ៉ាងល្អ។

បច្ចុប្បន្នមិនមានសេចក្តីថ្លែងការណ៍ណាមួយអំពីទំនាក់ទំនងស្នេហារវាងអ្នកទាំងពីរដែលត្រូវបានធ្វើឡើងដោយ G-Dragon និង Jennie នោះឡើយ។ 

សម្រួលអត្ថបទដោយ៖ SP

ប្រភព៖ KB